Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Vladimir Putin សារភាពថា​មិនមាន​ផែនការ​ចូលនិវត្តន៍​ទេ​

spot_img

​នៅ​ដើមខែ​កញ្ញា​នេះ លោក​Vladimir Putin បាន​ចែករំលែក​ប្រាប់​មហាសេដ្ឋី​ចិន​Jack Ma ថា​លោក​ពុំ​មានបំណង​ចូលនិវត្តន៍​ទេ ។​

ប្រធានាធិបតី​Vladimir Putin

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​Dmitry Peskov បានបញ្ជាក់​ព័ត៌មាន​នេះ​ជាមួយ Channel ទូរទស្សន៍​Rossiya-1​។​

​ទីភ្នាក់ងារ​ព័ត៌មាន​TASS របស់​រុស្ស៊ី​បាន​ផ្សាយ​នៅ​ថ្ងៃទី​១៦​កញ្ញា​ថា នាពេល​ជួប​ជាមួយ​មហាសេដ្ឋី​ចិន​Jack Ma នា​វេទិកា​សេដ្ឋកិច្ច​ប៉ែក​ខាងកើត​នៅ Vladivostok​បាន​សួរ​សេដ្ឋី​Jack Ma​ថា​តើ​លោក​ពិតជា​ត្រៀម​ចូលនិវត្តន៍​មែនដែរ​ឬទេ​។ តាម​អ្នកនាំពាក្យ​រូបនេះ​ឱ្យដឹងថា បន្ទាប់ពី​ចម្លើយ​របស់លោក​Jack Ma ប្រធានាធិបតី Putin បាន​និយាយ​ទៅកាន់​លោក​Jack Ma​ថា​៖ «​ខ្ញុំ​នឹងមិន​ចូលនិវត្តន៍​។ ខ្ញុំ​មិនទាន់មាន​ផែនការ​សម្រាប់​រឿងនេះ​ទេ​»​។​

​គួររំលឹកថា ប្រធាន​ក្រុមហ៊ុន​Alibaba Jack Ma មាន​ផែនការ​នឹង​ផ្ទេរតំណែង​ឱ្យ​អគ្គនាយក​Daniel Zhang នៅ​ឆ្នាំ​ក្រោយនេះ បន្ទាប់ពី​ធ្វើការ​សុំលាលែង​ក្នុង​មហាសន្និបាត​ម្ចាស់​ភាគហ៊ុន​ប្រព្រឹត្ត​តៅ​នៅ​ឆ្នាំ​២០១៩៕
​លីសា

spot_img
×