Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាលឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

spot_img

ស្រុក​ខ្សាច់កណ្តាល​ ៖ ករណី​គ្រោះ​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​ម៉ូតូ កើតហេតុ​ថ្ងៃអាទិត្យ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣ និង​៣០​នាទី នៅលើ​ផ្លូវ​ខេត្ត ៣៨០ ចំណុច​ភូមិ​ស្វាយ​អាត់​លើ ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់​។​

​នគរបាល​ស្រុក​ខ្សាច់កណ្តាល បានឲ្យដឹងថា បង្កឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda C125 ប្រភេទ​ស្រី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GE-9071 បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ​មិន​ស្គាល់​អត្តសញ្ញាណ រងរបួស​ធ្ងន់ បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​
​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ម៉ូតូ​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​សង់​កូរ៉េ C110 ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​ប៊​ន ចាន់ថុន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ស្រុក​ខ្សាច់កណ្ដាល ខេត្ត​ខេត្តកណ្ដាល ស្លាប់​នៅ​កន្លែងកើតហេតុ បើកបរ​នៅ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

​នគរបាល​មូលដ្ឋាន បាន​បន្ថែមថា មុនពេល​កើតហេតុ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GE-9071 ប្រភេទ​ស្រី បាន​បើកបរ​នៅ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា បើកបរ​នៅ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្នំពេញ​។ រីឯ​សព​ត្រូវបាន​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ យក​មក​រក្សារ​ទុក នៅ​អធិការនគរបាល​ស្រុក ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×