Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ​សាសនា​ដ៏​ចម្លែក​នៅ​ឥណ្ឌា អ្នក​គោរព​យក​ភ្លើង​គប់​គ្នា (​មាន​វីដេអូ​)

spot_img

​នេះ​ជា​ពិធីបុណ្យ​សាសនា​ដ៏​ចម្លែក​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​អ្នក​កាន់​សាសនា​ឥណ្ឌូ​បាន​យក​​ភ្លើង​គប់​គ្នា ដែល​មើលទៅ​គួរឲ្យ​គ្រោះថ្នាក់​។​

​ពិធីបុណ្យ​នោះ​ប្រារព្ធ​ធ្វើឡើង​រយៈពេល ៨​ថ្ងៃ ជា​រៀងរាល់​ខែ​មេសា ដើម្បី​ជា​ការបូជា​ដល់​ព្រះ Durga​។ ជា​រៀងរាល់ឆ្នាំ អ្នក​គោរព​ប្រតិបត្តិ​សាសនា​ឥណ្ឌូ​រាប់រយ​នាក់​បាន​ចូលរួម​ប្រារព្ធ​ពិធី​សាសនា Agni Keli ដោយ​អ្នកចូលរួម បាន​យក​ឈើ​ដែល​មាន​ដុត​ភ្លើង​គប់​គ្នា​។​

​ការ​គប់​ភ្លើង​ដាក់គ្នា ត្រូវ​មាន​អ្នកចូលរួម ២​ក្រុម ដោយ​ធ្វើការ​គប់​ភ្លើង​ប្រឆាំង​គ្នា​ទៅវិញទៅមក ក្នុង​ចំណាយ​ពី ៩ ទៅ ១៥​ម៉ែត្រ​។​

​អ្នកចូលរួម​មិនមាន​ពាក់អាវ​នោះទេ ដោយ​គ្រាន់តែ​មាន​ពឹង​កន្សែង​ផ្នែក​ខាងក្រោម ហើយ​អ្នក​ដែល​ចូលរួម​អាច​ធ្វើការ​គប់​ឈើភ្លើង​បាន​ចំនួន​តែ ៥​ដង​ប៉ុណ្ណោះ​។ ចំពោះ​ការ​គប់​ភ្លើង​ដាក់​​គ្នា​នេះ​វិញ គេ​ធ្វើឡើង​តែ​ក្នុង​រយៈពេល ៥​នាទី​ប៉ុណ្ណោះ​។​

​ពិធីបុណ្យ​នេះ មាន​មនុស្ស​រាប់ពាន់​នាក់​ចូលរួម​ទស្សនា​។ ប្រសិន​ជា​មាន​អ្នកណា​ចង់​ចូលរួម ពួកគេ ត្រូវ​ធ្វើការ​តប​អាហារ​រយៈពេល ១​ខែ​មុន ហើយ​ក្នុង​កំឡុង​ពេល​តប​អាហារ គេ​មិន​អនុញ្ញាតិ​ឲ្យ​បរិភោគ​​សាច់​នោះទេ​៕​ សុភ័ក្ត្រ

 

spot_img
×