Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋី​ចិន​ខាត​ធ្ងន់ធ្ងរ ខណៈពេល​សេដ្ឋី​អាមេរិក​ទទួលបាន​ផលចំណេញ​

spot_img

តាម​BL Daily ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Dalian Wanda បាន​ខាតបង់​៩,៣​ពាន់​លាន​ដុល្លារ​(​ប្រមាណ 286,2 ពាន់​​យាន់​)​។

លោក​វ៉ាង មហាសេដ្ឋី​មាន​បំផុត​ប្រទេស​ចិន​បាន​ខាត​បង់អស់​៩,៣​ពាន់​លាន​ដុល្លារ​

​តាម​Bloomberg​ឱ្យដឹងថា ក្នុងឆ្នាំនេះ​មហាសេដ្ឋី​ធំៗ​នៅ​ទ្វីបអាស៊ី​ចំនួន​១២០​នាក់​បាន​ខាតបង់​សរុប​៩៩.០០០​លាន​ដុល្លារ​ក្នុងនោះ​ទ្រ​ព្រ​សម្បត្តិ​របស់​អ្នកមាន​ចិន​និង​ហុងកុង​៥៦​នាក់ បាន​ខាត​ជា​មធ្យម​ក្នុង​ម្នាក់ៗ​១,២​ពាន់​លាន​ដុល្លារ​។​

​ផ្ទុយ​ពី​ទិដ្ឋភាព​នៅ​អាស៊ី​និង​ចិន ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​ដែលមាន​បំផុត​នៅ​អាមេរិក​១៧៣​នាក់​បែរជា​កើនឡើង​១៣២​ពាន់​លាន​ដុល្លារ​។​

​ប្រធាន​ក្រុមហ៊ុន​Tencent របស់​ចិន​ក៏បាន​ថយចុះ​៩,២​ពាន់​លាន​ដុល្លារ​ស្ថិតក្នុង​លំដាប់​បន្ទាប់ពី​សេដ្ឋី​ត្រកូល​វ៉ាង ។​

​ប្រធាន​Tencent Pony Ma ឈរ​លំដាប់​បន្ទាប់​ដោយ​ខាតបង់​អស់​៩,២​ពាន់​លាន​ដុល្លារ​

​​ខាងលើ​គឺជា​លទ្ធផល​នៃ​ការ​វាយ​ពន្ធ​បន្ថែម​ដែល​អាមេរិក​បាន​អនុវត្តន៍​លើ​ទំនិញ​នាំចូល​ពី​ចិន​តម្លៃ​៥០​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​ក្នុងករណី​ដែល​អាមេរិក​វាយ​ពន្ធ​បន្ថែម​លើ​ទំនិញ​តម្លៃ​ដល់​ទៅ​២០០​ពាន់​លាន​ដុល្លារ​ដូចដែល​ប្រធានាធិបតី​ត្រាំ បាន​ថ្លែង​ម្តង​ជា​ពីរដង​នោះ តើ​រឿង​អ្វី​នឹង​កើតឡើង​៕
​សូ​យ​ន​

spot_img
×