Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​រោងចក្រ ជី​ម​លី ផ្ទុះ​ការតវ៉ា​ជាថ្មី​

spot_img

​ភ្នំពេញ ​៖ កម្មករ​រោងចក្រ​កាត់ដេរ ជី​ម លី (Ghim Li) រាប់រយ​នាក់ បាន​តវ៉ា​ជាថ្មី​ម្តងទៀត ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​៤ ​ត្រង់​ចំ​មុខ​ទី​បញ្ជា​ការ​​​កងទ័ពជើងគោក ថ្ងៃទី​១៧ ខែ កញ្ញា ឆ្នាំ​២០១៨ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​នេះ​ ​ដោះស្រាយ​សំណង​អតីតភាព​ការងារ ជូន​ពួកគេ ដោយ​ក្រុមកម្មករ​បាន​អះអាងថា រោងចក្រ​នេះ​ត្រូវ​បាន​បី​ទ្វារ ដោយ​ប្តូ​ឈ្មោះ​ ​និង​ប្តូរ​ទីតាំង​ទៅ​កន្លែង​ផ្សេង​។​

​រោងចក្រ ជី​ម​លី ស្ថិតក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ការតវ៉ា​នេះ​ជា​ថ្មី​របស់​ក្រុម​កម្មករ​នេះ ក្រោយ​ពីទាម​ទារ​លុយ​បំណាច់​ឆ្នាំ លុយ​អត្ថប្រយោជន៍​ផ្សេងៗ ច្រើន​ថ្ងៃ​មកហើយ តែ​មិន​ទាន់​បាន​សម្រេច ៕​ ​ដោយ ​៖​ កូឡាប​

 

spot_img
×