Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាក្សត្រ Qatar កាដូ​ឱ្យ Turkey យន្ដហោះ​ពិសេស​តម្លៃ​ជិត​កន្លះ​ពាន់​លាន​ដុល្លារ​

spot_img
​យន្ដហោះ​Boeing 747-8 កាដូ​ឱ្យ​ប្រទេស​Turkey

យន្ដហោះ​Boeing 747-8 ដែលមាន​ការតុបតែង​លំអ​ដូច​សណ្ឋាគារ​ផ្កាយ​៥ ត្រូវបាន​មហាក្សត្រ Qatar កាដូ​ឱ្យ​ប្រទេស​Turkey​។​

​មហាក្សត្រ Qatar, Tamin bin Hamad Al Thani ទើប​កាដូ​ឱ្យ​រដ្ឋាភិបាល​Turkey នូវ​យន្ដហោះ Boeing 747- 8 VIP ឯកជន​ធំ​បំផុត​និង​ថ្លៃ​បំផុត​ពិភពលោក​។​នេះ​គឺជា​ការថ្លែងអំណរគុណ​របស់​មហា​ក​ត្រ​Qata ចំពោះ​ប្រទេស​Turkey ដែល​បាន​គាំទ្រ​ខ្លួន​ក្នុង​វិបត្តិ​ការទូត​ជាមួយ​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​។​យន្តហោះ Boeing 747-8 បាន​ចុះ​សំចត​នៅ​ព្រលានយន្ដហោះ​Sabiha Gokcen នៅ ក្រុង​Istanbul បន្ទាប់ពី​វា​ហោះហើរ​ពី​បារាំង​កាលពី​ថ្ងៃទី​១៤​កញ្ញា​។​

​ប្រធានាធិបតី Turkey ,Erodgan (​ស្ដាំ​)​និង​មហាក្សត្រ​Tamin bin Hamad Al Thani

​​យន្ដហោះ​នេះ​ដឹក​បាន​អ្នកដំណើរ​៧៦​នាក់ និង​សមាជិក​ក្រុម​ហោះហើរ​១៨​នាក់ ព្រោះតែ​ថ្វី​ត្បិត​វា​មាន​បណ្ដា​យ​ដល់​ទៅ​៧៦​ម៉ែត្រ​ក្ដី ប៉ុន្ដែ​ត្រូវបាន​គេ​រៀបចំ រចនា​ឡើងវិញ​ឱ្យមាន​បន្ទប់​ប្រជុំ​, បន្ទប់ដេក​បន្ទប់​អាហារ​និង​រួមទាំង​មន្ទីរពេទ្យ​តូច​មួយ​ផង​។​

យន្ដ​ហោះ​នេះ​ត្រូវបាន​ប្រគល់ឱ្យ​ Qatar នៅ​ឆ្នាំ​២០១៥

​យន្ដហោះ​មាន​បន្ទប់ដេក​៧ និង​កន្លែង​ទទួលភ្ញៀវ​២

​ថ្វី​ត្បិត​តម្លៃ​វា​ពុំ​ត្រូវបាន​គេ​ទម្លាយ​ចេញ​ក្តី ប៉ុន្ដែ​តាម​អ្នកជំនាញ​បាន​វាយតម្លៃ​ប្រមាណ​៤០០​លាន​ដុល្លារ​

​គួររំលឹកថា កាលពី​ខែ​មុន​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់ Ankara,​របស់​ប្រធានាធិបតី Turkey មហាក្សត្រ​Tamin bin Hamad Al Thani បាន​លើកសំណើ​វិនិយោគ​ផ្ទាល់​ទៅកាន់​ប្រ​ទស​នេះ​ដែលមាន​ទឹកប្រាក់​ដល់​ទៅ​១៥​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​Turkey៕
​លី​សា​

spot_img
×