Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ដ៏​ស្មាន​មិន​ដល់​របស់​សម្បក​ស៊ុតមាន់​

spot_img

​បច្ចុប្បន្ន វិទ្យាសាស្ត្រ​បានបញ្ជាក់​ថា សម្បក​ស៊ុតមាន់​ផ្តល់នូវ​គុណប្រយោជន៍​សុខភាព​ជាច្រើន ដែល​អ្នក​មិនគួរ​មើលរំលង ព្រោះ​ក្នុង​សម្បក​ស៊ុតមាន់​ផ្ទុក​ដល់​ទៅ ៩០% កាល់ស្យូម ហើយ​ប្រភព​កាល់ស្យូម​ពី​ក្នុង​សម្បក​ស៊ុតមាន់​ជា​ប្រភព​ល្អ​បំផុត ប្រហាក់ប្រហែល​នឹង​ពពួក​កាល់ស្យូម​កាបូ​ណាត​សុទ្ធ​, អាច​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ ។ ទន្ទឹម​នោះ វា​នៅ​ផ្ទុក​យ៉ាងច្រើន​នូវ​សារជាតិ​រ៉ែ​ផ្សេងៗ​ដូចជា​ដែក​, ស្ពាន់​, ម៉​ង់​ហ្គា​ណែ​ស​, ស័ង្កសី​, ហ្វូ​ស​ហ្វ័​រ​, ក្រូម​, ផ្ល​រ៉ា​យ និង​ម៉ូ​លី​ប​ដេ​ន ។​

​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា សម្បក​ស៊ុតមាន់​មាន​លក្ខណៈពិសេស​ល្អៗ​ជាច្រើន​ដូចជា​ប្រសិទ្ធភាព​ប្រឆាំង​ក្រឹ​ន​, ពុក​ឆ្អឹង​នៅ​មនុស្ស ។ ការពិសោធន៍​លើ​ស្ត្រី​ក្រោយ​អស់​រដូវ និង​ស្ត្រី​មាន​ជំងឺ​ពុក​ឆ្អឹង បង្ហាញថា ម្សៅ​សម្បក​ស៊ុតមាន់​អាច​បន្ថយ​អា​ការៈឈឺចាប់​, បង្កើន​ភាព​ចល័ត និង​ដង់ស៊ីតេ​ឆ្អឹង ឬ បញ្ឈប់​ដំណើរការ​បាត់បង់​ឆ្អឹង​, បង្កើន​ដង់ស៊ីតេ និង​កម្រិត​ទន់ភ្លន់​របស់​ឆ្អឹង ។​

​សម្បក​ស៊ុតមាន់​១​គ្រាប់​ផ្ទុក​ប្រមាណ ២ ក្រាម កាល់ស្យូម​ជិត ២ ដង ប្រៀប​នឹង​តម្រូវការ​មធ្យម​ប្រចាំថ្ងៃ​របស់​មនុស្ស​ធំ ។ ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា ម្សៅ​សម្បក​ស៊ុតមាន់​អាចដាក់​ទៅក្នុង​អាហារ​ដូចជា​នំប៉័ង​, ភី​ហ្សា ឬ មី​ស្ប៉ា​ហ្គេ​តទី សំដៅ​បំពេញ​កាល់ស្យូម ដោយ​មិន​ធ្វើ​ឲ្យ​ប្រែប្រួល​រសជាតិ ។​

. វិធី​ធ្វើ​ម្សៅ​សម្បក​ស៊ុត​
​ពេល​បរិភោគ​ស៊ុត ប្រសិនជា​ស៊ុត​ឆ្អិន នោះ​ចូរ​ទុក​សម្បក​ក្នុង​ធុង​កា​តុង ឬ ប្រអប់ ដល់​បាន​ប្រមាណ ១២ ទៅ ១៥​សម្បក នោះ​លាង​ម្តង ។ ប្រសិនជា​សម្បក​ស៊ុត​ឆៅ នោះ​ត្រូវ​លាង​ភ្លាម រួច​ហាល​ឲ្យ​ស្ងួត ។ មិនចាំបាច់​ចោល​ស្រទាប់​ខាងក្នុង​នៃ​សម្បក​ស៊ុត ព្រោះ​វា​ក៏​ផ្ទុក​ជីវជាតិ​យ៉ាងច្រើន ។​

​ដាក់​សម្បក​ស៊ុត​ទាំងនោះ​ស្ងោរ​ឲ្យ​ពុះ​ប្រមាណ ១០ នាទី ដើម្បី​កម្ចាត់​ពន្លក​ជំងឺ (​ប្រសិន​មាន​) បន្ទាប់មក​ស្រង់​ចេញ​ទុក​ឲ្យ​ស្ងួត​ទឹក ។ ដាក់​សម្បក​ស៊ុត​ចូលក្នុង​ម៉ា​យ​ក្រូ​វ៉េ នៅ​សីតុណ្ហភាព ៩០ ទៅ ១០០ អង្សា​សេ ក្នុង​រង្វង់ ១០ នាទី ដើម្បី​ឲ្យ​ស្ងួត​ទាំងស្រុង ។ ករណី​គ្មាន​ម៉ា​យ​ក្រូ​វ៉េ នោះ​អាចដាក់​ចូលក្នុង​ឆ្នាំង​លីង​ឲ្យ​ស្ងួត ។ បន្ទាប់មក ដាក់ចូល​ក្នុង​ម៉ាស៊ីន​កិន​កាហ្វេ ឬ ម៉ាស៊ីន​ឲ្យ​ម៉ដ្ឋ​ជា​ម្សៅ ។ រក្សា​ម្សៅ​នេះ​ទុក​ក្នុង​កែវ​ថ្ម បិទ​គំរប​ឲ្យ​ជិត ។​

​វិធី​ប្រើ​៖ ម្សៅ​សម្បក​ស៊ុត​១​ស្លាបព្រា​កាហ្វេ ផ្ទុក​ប្រមាណ ៨០០ ទៅ ១០០ មី​លី​ក្រាម កាល់ស្យូម ហេតុនេះ អ្នក​អាច​បន្តិច (​មិន​លើស​១​ស្លាបព្រា​ក្នុង​១​ថ្ងៃ​) ទៅក្នុង​អាហារ​ប្រចាំថ្ងៃ ៕ លី​សា​

spot_img
×