Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ទេចខ្ទីរគ្មានសល់ទេ​! កំពុង​ហូបៗ ស្រាប់តែ​ទឹកសមុទ្រ​វាយប្រហារ​ជញ្ជាំង​កញ្ចក់​សណ្ឋាគារ បណ្តាល​ឲ្យ​ជន​លិច​យ៉ាង​សាហាវ (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ នៅពេល​ទឹកសមុទ្រ​បាន​វាយប្រហារ​បុក​ទម្លុះ​ជញ្ជាំង​កញ្ចក់​សណ្ឋាគារ​ប្រណីត​មួយ និង​បង្ក​ឲ្យ​ជន់​លិច​សាល​បរិភោគ​អាហារ​តែម្តង កាលពី​ថ្ងៃអាទិត្យ (១៦ កញ្ញា​) ។​

​ភ្ញៀវ​សណ្ឋាគារ​បាន​ស្រែក​យ៉ាង​រន្ធត់ ទៅនឹង​ស្ថានភាព​ជញ្ជាំង​កញ្ចក់​បាក់ស្រុត​ទាំងស្រុង និង​បន្ទាប់មក បាន​ត្រឹម​សម្លឹង​ដ៏​ស្រឡាំងកាំង ខណៈ​ទឹកសមុទ្រ និង​បំណែក​បាក់បែក បាន​ហូរ​ចូលក្នុង​បន្ទប់​ទទួលទាន​អាហារ​របស់​សណ្ឋាគារ​រ​មណី​យ​ដ្ឋា​ន Sheraton Dameisha នៅក្នុង​ទីក្រុង Shezen ប្រទេស​ចិន ។​

​គួរ​បញ្ជាក់ថា ព្យុះ​កំណាច Mangkhut ឥឡូវនេះ បាន​បង្ក​ឲ្យ​បាក់​ដី នៅក្នុង​ខេត្ត Guangdong ​ដែលជាខេត្តដែលមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេសចិន បន្ទាប់ពី​បំផ្លិចបំផ្លាញ​នៅក្នុង​ទីក្រុង​ហុងកុង​, Shenzhen និង​ម៉ា​កាវ និង​សម្លាប់​មនុស្ស​អស់​រាប់សិប​នាក់ នៅក្នុង​ប្រទេស​ហ្វីលីពីន ៕ ឧ​ត្ត​ម​

spot_img
×