Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍​៖ ប្រាប់ គណនី​ហ្វេ​សប៊ុក គិរី សុខ​ហេង សម័យ​សន្តិភាព បញ្ឈប់​ការ​បង្ហោះ​សារ ចោទប្រកាន់​ថា​កាត់ក្តី​មិន​ត្រឹមត្រូវ​

spot_img

​ភ្នំពេញ ​៖ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បំភ្លឺ ចំពោះ​គណនី​ហ្វេ​សប៊ុក​ឈ្មោះ គិរី សុខ​ហេង សម័យ​សន្តិភាព ដែល​សុំឱ្យ​សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​រក​យុត្តិធម៌ លើ​ប​ញ្ហ​តុលាការ​សាលាឧទ្ធរណ៍ កាត់ក្តី​មិន​ត្រឹមត្រូវ ។​

​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​លើកឡើង​ថា ទោះបី​ទង្វើ​នេះ បាន​ប្រព្រឹត្ដ​ខុស​ច្បាប់ក៏​ដោយ សាលាឧទ្ធរណ៍​ហាក់​យល់ថា ដោយសារ​ការ​ខ្វះ​យល់ដឹង​របស់​លោក ដូច្នេះ​សាលាឧទ្ធរណ៍​សូម​ស្នើ​ដល់​ម្ចាស់​គណនី Facebook ឈ្មោះ គី​រី សុខ​ហេង សម័យ​សន្ដិភាព បញ្ឈប់​ការ​បង្ហោះ​សារ​មិន​ត្រឹមត្រូវ​ចាប់ពីពេលនេះ​តទៅ​។​

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១៖៤០​នាទី សាលាឧទ្ធរណ៍​បាន​ទទួល​ព័ត៌មាន តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក របស់​ឈ្មោះ គិរី សុខ​ហេង សម័យ​សន្តិភាព បាន​បង្ហោះ​សារ​វីដេអូ ផ្ញើជូន​សម្ដេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រា​នី ហ៊ុន សែន ប​ញ្ហ​តុលាការ​សាលាឧទ្ធរណ៍ កាត់ក្តី​មិន​ត្រឹមត្រូវ ។​

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ និង មហា​អយ្យការ​អម​សាលាឧទ្ធរណ៍ បញ្ជាក់ថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​បាន​ត្រឹមត្រូវ តាម​អង្គហេតុ​វិវាទ ព្រមទាំង​មាន​ពាក្យសម្តី​ហាក់​មាន​ការប្រមាថ ប៉ះពាល់​ដល់​កិត្តិយស​ចៅក្រម និង ស្ថាប័ន​ធ្ងន់ធ្ងរ ព្រមទាំង​អាច​នាំឱ្យ​សាធារណ ជន​មាន​ការភ័ន្តច្រឡំ​ទៀតផង ។​

​សេចក្តីប្រកាស​ព័ត៌មាន ដដែល បញ្ជាក់ទៀតថា ទោះបី​ទង្វើ​នេះ បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ក៏ដោយ សាលាឧទ្ធរណ៍ ហាក់​យល់ថា ដោយ សារ​ការ​ខ្វះ​ការយល់ដឹង ។ ដូច្នេះ​សាលាឧទ្ធរណ៍ សូម​ស្នើ​ដល់​ម្ចាស់​ករណី គិរី សុខ​ហេង សម័យ​សន្តិភាព បញ្ឈប់​ការ​បង្ហោះ​សារ​មិន​ត្រឹមត្រូវ ចាប់ពី​ពេលនេះ​តទៅ ។​

​សាលាឧទ្ធរណ៍​បានកត់សម្គាល់​ឃើញ​ថា លោក​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន មិន​បាន​ត្រឹមត្រូវ​តាម​អង្គហេតុ​វិវាទ ព្រមទាំង​មាន​ពាក្យ សំដី​ហាក់​មាន​ការប្រមាថ ប៉ះពាល់​ដល់​កិត្ដិយស​ចៅក្រម និង​ស្ថាប័ន​ធ្ងន់ធ្ងរ ព្រមទាំង​អាច​នាំឲ្យ​សាធារណ​ជន​មាន​ការភ័ន្ដច្រឡំ​ទៀតផង​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

​សេចក្ដី​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​៖

spot_img
×