Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាត់ទោស​នាយក​ក្រុមហ៊ុន​វៀតណាម​មួយ​ដែល​ដឹក​ជញ្ជូន​គ្រឿងញៀន​ជាង​មួយ​តោន​ចូល​កម្ពុជា​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​

spot_img

​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោករ​ស់ ពិសិដ្ឋ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ១៧​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​សាល ក្រម​សម្រេច​ផ្ដន្ទាទោស​នាយក​ក្រុមហ៊ុន​ដឹកជញ្ជូន​វៀតណាម​មួយ​ដាក់​ពន្ធនាគារ​កំណត់​អស់​មួយ​ជីវិត ក្រោម​ការចោទប្រកាន់​ពី​បទ​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូ​សារធាតុ​ញៀន​តាម​មាត្រា​៤០​នៃ​ច្បាប់​បនរ​ឆាំង​គ្រឿងញៀន​កម្ពុជា ។​

ជាមួយគ្នានេះ​បក្សពួក​ជនជាប់ចោទ​២​នាក់​ផ្សេង​ទៀត​ក៏​ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​មួយ​ជីវិត​ដូចគ្នា និង​ចេញ​ដីកា​បង្គាប់​អោយ​ស់មត្ថកិច្ច​ស្វែងរក​ច​សប់​ខ្លួន​ជន​ត្រូវ​ចោទ​មក​អនុវត្ត​តាម​សេចក្ដី​ដ​ម្រេច​របស់​តុលាការ ។​

ជនជាប់ចោទ​ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នេះ​ឈ្មោះ ហ្វឿង មិញ​គក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​នាយក​ក្រុមហ៊ុន​ដឹកជញ្ជូន​ហ្គូល​ឌិន កូ​អិល​ធី​ឌី ។​

ហ្វឿង មិញ​គក់ ត្រូវបាន​កាត់ទោស​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២១​សីហា ឆ្នាំ​២០១៨​នេះ ពាក់ព័ន្ធ​ការដឹកជញ្ជូន​គ្រឿងញៀន​កាកូ​អុីន​ប្រមាណ​១២០០​គីឡូក្រាម​ចូលមក​ប្រទេស​កម្ពុជា​ដោយ​បង្ក​ប់ក​ក្នុង​សាច់​ត្រី​សមុទ្រ​ចំនួន​៣​កុងតឺន័រ ។​

ជន​នេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី ២៩ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ព្រំដែន​កម្ពុជា​វៀតណាម ដោយសារ​បុគ្គល​នេះ​ជា​មនុស្ស​តែ​ម្នាក់​ដែល​ត្រូវ​ចុះហត្ថលេខា​ទទួល​ទំនិញ​៣​កុង​ថែន័​រ​ដែល​ផ្ញើរ​មកពី​ប្រទេស​អេក្វាឌ័រ មាន​សាច់​ត្រី​សមុទ្រ​សរុប​២៤​តោន ក្នុង​នោះ​មាន​កាកូអ៊ីន​ទំងន់​១ ២០០ គីឡូក្រាម​បង្កប់​ក្នុង​សាច់​ត្រី​សមុទ្រ​ទាំងនោះ ។​

នៅក្នុង​សវនាការ តាមរយៈ​អ្នកបកប្រែ​ភាសារ​វៀតណាម ជនជាប់ចោទ​បាន​បដិសេធ​ថា​ខ្លួន​មិន​មែន​ជា​ម្ចាស់​ទំនិញ​ទាំងនោះ​ទេ ហើយ​ក៏​មិនមែន​ជា​នាយក​ក្រុមហ៊ុន​ដែរ ។​

ជនជាប់ចោទ​បាន​និយាយថា ខ្លួន​ត្រូវ​ថៅកែ​ឈ្មោះ លី ហ៊័​រវុន ឈ្មោះ វ៉ាង ទីង​ហ្វឹង និង​ឈ្មោះ​លី ហ្វាង​យុន អោយ​ឈរឈ្មោះ​ជា​នាយក​ក្រុមហ៊ុន​តែប៉ុណ្ណោះ ដោយ​សុីប្រាក់​ខែ​១ ០០០​ដុល្លារ​ក្នុង​មួយខែ ។​

តាម​សេចក្ដីរាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់ថា នៅ​អំឡុង​ខែតុលា និង​ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រសួង​សន្តិសុខ​ចិន បាន​ផ្ដល់ព័តិមាន​មកថា មាន​កុង​ថែន័​រ​ចំនួន​៣​ផ្ញើមក​ពី​ប្រទេស​អា​ក្វាឌ័​រ​ចឆ្លង​កាត់កោះ​ហុងកុង ប្រទេស​កូរ៉េ ប្រទេស​ចិន និង​ប្រទេស​វៀតណាម តម្រង់​ឆ្ពោះ​មក​ប្រទេស​កម្ពុជា មាន​បង្កប់​កាកូអ៊ីន​ទំងន់​១ ២០០​គីឡូក្រាម​នៅក្នុង​សាច់​ត្រី​សមុទ្រ ហើយ​អ្នក​ដែល​ចុះ ហត្ថលេខា​ទទួល​កាន់​ទូរស័ព្ទ​លេខ ០៧១ ៧៤៥ ៧៩៧៩ មាន​ចុះបញ្ជី​នៅ​កម្ពុជា ហើយ​គ្រឿងញៀន​ទាំង​នេះ​អាជ្ញាធរ​ចិន​បាន​រឹបអូស ១ ១០០​គី​ឡូ ដោយ​បញ្ជូន​កុង​ថែន័​រ​សាច់ត្រី​និង​គ្រឿងញៀន​តែ​១០០​គីឡូ​ប៉ុណ្ណោះ​មក​កម្ពុជា​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ម្ចាស់​ទំនិញ ។​

ទោះបី​ក្នុង​សវនាការ​ជន​ជាប់​ចាប់​ចោទ​បាន​បដិសេធ​មិន​ទទួលស្គាល់​ទំនិញ​នេះ​ក្ដី តែ​តំណាង​អយ្យការ​ដោយយោង​លើ​ភស្តុតាង​និង​ឯកសារ​ពាក់ព័ន្ធ​នានា បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​ចោទប្រកាន់​ក្រុម​ជន​ត្រូវ​ចោទ​ពី​បទ រក្សាទុក ដឹកជញ្ជូន ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ហើយ​ស្នើ​អោយ​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​សម្រេច​តាម​ច្បាប់ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×