Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កីឡាករ​-​កីឡាការិនី​រាំ​កម្ពុជា​ឈ្នះ​មេដាយមាស​កម្រិត​អាស៊ី​

spot_img

​ភ្នំពេញ ​៖ ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ការប្រកួត​រាំង​កម្រិត​អាស៊ី ADSF Asian Dance Sport Championship និង Open Hong Kong នៅ​ទីក្រុង​ហុង ពី​ថ្ងៃ​ទី ១៤​ដល់ ១៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នោះ ឈ្នះ​មេដាយមាស និង សំរឹទ្ធ​។

​ក្នុងនោះ កីឡាករ ច័ន្ទ វិចទ័រ និង កញ្ញា ព្រាប​ដា​នី​អែល​ឡា (​រាំ​គូ​) ៖ ​វិញ្ញាសា Hong Kong Open Latin 5- dance ទទួល​បាន​មេដាយមាស ក្នុងចំណោម​៩ ប្រទេស​ខាងលើ​។ វិញ្ញាសា​នេះ​មាន​៩​ប្រទេស​ចូលរួម​មាន ចិន​, ឆាយ​នី​ស​តា​យ​ប៉ិ​, ហុងកុង​, ជប៉ុន​, កៀរហ្សី​ស៊ី​ស្ថាន​, ម៉ា​កាវ​, កា​ហ្សាក់​ស្ថាន​, កូរ៉េខាងត្បូង​, ម៉ុង​ហ្គោលី​, ហ្វីលីពីន​, សិង្ហ​បុរី​, ម៉ាឡេស៊ី​, ថៃ​, វៀតណាម​, និង កម្ពុជា​។​

​វិញ្ញាសា ADSF Asian Championship ចង្វា​ក់ Cha Cha Cha ទទួល​មេដាយ​សំរឹទ្ធ _ វិញ្ញាសា ADSF Asian Championship ចង្វា​ក់ Rumba បាន​ទទួល​ចំណាត់ថ្នាក់​លេខ ៦ ក្នុងចំណោម​១៣ ប្រទេស​។​

​វិញ្ញាសា​ADSF Asian Championship ចង្វា​ក់ Paso Doble ទទួលបាន​ចំណាត់ថ្នាក់​លេខ​៦ ក្នុងចំណោម​១៦ ប្រទេស​។​

​ការប្រកួត​Asian – Hong Kong Open ឆ្នាំ 2018 -​វិញ្ញាសា រាំ​គូ​៖ កីឡាករ ម៉ូ​វ ដា​វីន និង កីឡា​ការិនី ម៉ូ​វ ដា​នី​តា ប្រកួត​វិញ្ញាសា ចង្វា​ក់ Cha Cha Cha, Jive បាន​ទទួល​មេដាយ​សំរឹទ្ធ ។​កីឡាករ ភុន ស៊ី​បុត្រា និង កីឡា​ការិនី សាន រ៉ូ​ហ្សា ប្រកួត​វិញ្ញាសា Cha Cha Cha និង Rumba បាន​ទទួល​ចំណាត់ថ្នាក់​លេខ 5​។​

​វិញ្ញាសា​រាំ​ឯកត្តជន ៖ កីឡាករ សេង សុ​គីម ប្រកួត​វិញ្ញាសា Hong Kong Open Latin ចង្វា​ក់ Cha Cha Cha បាន​ទទួល​មេដាយប្រាក់​, ចង្វា​ក់ Rumba ទទួលបាន​មេដាយ​សំរឹទ្ធិ​។​កីឡា​ការី​នី យី អ៊ី​លីង ចង្វា​ក់ Cha Cha Cha, Rumba Jive បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៥​។ កីឡា​ការី​នី ហា៑ន ល​ក្សី Rumba បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៧ និង លេខ ៩ ចង្វា​ក់ Jive៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×