Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​ចង់​ឲ្យ​រាង​ស្អាត​របស់​អ្នក​ត្រឡប់មកវិញ ចូរ​បោះបង់​ទម្លាប់​អាក្រក់ ៤​យ៉ាង​នេះ​ចោល​

spot_img

​ប្រសិន​ជា​បច្ចុប្បន្ន​អ្នក​កំពុង​ឡើង​គីឡូ​ខ្លាំង ហើយ​ចង់​ឲ្យ​រាង​ស្អាត​ពី​មុន​របស់​អ្នក​ត្រឡប់មកវិញ អ្នក​គួរ​បោះបង់​ចោល​ទម្លាប់​អាក្រក់ ៤​យ៉ាង​ដូច​ខាងក្រោម​នេះ ​៖

1. អ្នក​មិន​គួរ​ល្មោភ​ញ៉ាំ​នោះ​ទេ ​ដោយ​តែងតែ​ពិសារ​ឆ្អែត​ខ្លាំង​គ្រប់គ្រានា ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ​អ្នក ពិបាក​រំលាយ​អាហា​រណាស់​។ ជា​ហេតុ​ដែល​ធ្វើឲ្យ​សារធាតុចិញ្ចឹមប​ន្ស​ល់​ទុក​ក្នុង​រាងកាយ​អ្នក​ច្រើន ធ្វើឲ្យ​អ្នក​ងាយធាត់​ខ្លាំងណាស់​។​

2. នៅពេល​ដែល​អ្នក​បរិភោគ​អាហារ អ្នក​មិនគួរ​ញ៉ាំ​លឿន​ខ្លាំង​នោះទេ ព្រោះ​អាច​ធ្វើឲ្យ​ក្រពះ​អ្នករង​សម្ពាធ​ខ្លាំងណាស់ ដោយ​អាច​ធ្វើឲ្យ​អ្នក​មិន​ងាយ​ស្គម​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ទំពារ​ឲ្យ​ម៉ត់ ទើប​អាច​ទទួលបាន​រាង​ស្គម​បាន​។​

3. អ្នក​មិន​គួរ​ធ្វើការ​ហួស​ម៉ោង​ដល់​ភ្លេច​ពិសារ​បាយល្ងាច ហើយ​ទុក​ដល់​យប់​ជ្រៅ​ទើប​បរិភោគ​នោះទេ ព្រោះ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នកខ្លាំង​ណាស់​ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​ធាត់​ដោយ​មិន​ដឹងខ្លួន​ទៀត​ផង​។​

4. នៅពេល​ដែល​អ្នក​ញ៉ាំ​ស្រា​ច្រើន មិន​ត្រឹមតែ​ធ្វើឲ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម​នោះ​ទេ​ថែម​ទាំង​អាច ធ្វើឲ្យ​អ្នក​ងាយឡើង​ទម្ងន់ទៀ​ត​ផង ជាពិសេស​ក្បាលពោះ​តែម្តង​។ ដូចនេះ​អ្នក​គួរតែ​ចៀស​កុំ ពិសារ​ឲ្យសោះ​។​

​អាហារ​ដែល​ផ្អែម​ក៏​អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​រាង​អ្នករីក​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​កាត់បន្ថយ​បរិភោគ​បង្អែម និង​អាហារ​ផ្អែម​ផ្សេងៗ​ដើម្បី​ទទួលបាន​រាង​ស្អាត​មួយ​ដែល​អ្នក ដទៃ​មិន​មាន​៕ សុភ័ក្រ្ត

​ប្រភព​៖ flashsante​

spot_img
×