Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ជិះ​ម៉ូតូ​ធំ​បុក​គោ​យ៉ាង​សាហាវ ប្រពន្ធ​រួចខ្លួន រីឯ​ប្តី​ត្រូវរបួស​ធ្ងន់ធ្ងរ ពេទ្យ​បញ្ជាក់ថា​ឈាម​ហូរ​ចូល​ខួរក្បាល

spot_img

​អ្នកជិះ​ម៉ូតូ​ម្នាក់​ដែល​កំពុង​ឆ្ពោះទៅ​កន្លែង​ញ៉ាំ​អាហារ​ថ្លៃ​ត្រង់ ជាមួយ​មិត្តភក្តិ​របស់គាត់ កាលពីពេល​ថ្មីៗ​នេះ បាន​រងគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដោយ​សត្វ​គោមួយ​ហ្វូង ហើយ​ឥឡូវនេះ គាត់​កំពុង​ស​ន្លា​ប់​ធំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤ កញ្ញា វេលា​ម៉ោង ២ រសៀល នៅ Merang, Terengganu ប្រទេសម៉ាឡេស៊ី ។​

​ជនរងគ្រោះ​ឈ្មោះ Anuar Abd Rahim អាយុ ៤៩ ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា គាត់​កំពុង​ជិះ​ម៉ូតូ Ducati Diavel ដោយ​ជិះ​ដង្ហែ​គ្នា ដែលមាន​មនុស្ស ២០ នាក់​, នេះ​បើ​យោងតាម Today Online ។

​ខណៈ​ពួកគេ​កំពុងធ្វើដំណើរ​នៅលើ​ដងផ្លូវ ទៅកាន់​កន្លែង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយគ្នា ចេញពី Batu Rakit, Kuala Terengganu ទៅកាន់ Penarik, Setiu ស្រាប់តែ​ភ្លាមៗ​នោះ មាន​សត្វ​គោមួយ​ហ្វូង​ចំនួន ៣០ ក្បាល បាន​បោក​ចូល​ម៉ូតូ​របស់គាត់ បណ្តាល​ឲ្យ​ដួល​ទៅនឹង​ថ្នល់ និង​ជា​លទ្ធផល គាត់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​តែម្តង ។​

​ប្រពន្ធ​របស់គាត់​ឈ្មោះ Dewi Rosita Abdul Rahim អាយុ ៤៨ ឆ្នាំ ក៏​ស្ថិតក្នុង​ក្រោម​ជិះ​ម៉ូតូ​នោះ​ផងដែរ ។ ប៉ុន្តែ នាង​ស្ថិត​ចម្ងាយ​ប្រហែល ១០ ម៉ែត្រ នៅ​ពី​ខាងមុខ​ប្តី​គាត់ ។ នៅពេល​ហ្វូងគោ​បាន​រត់​ឆ្លងកាត់​នាង នាង​បាន​គ្រប់គ្រង​បើក​ម៉ូតូ Ducati Monster របស់​នាង​មិន​ឲ្យ​ដួល​នោះទេ ។​

រូបតំណាង

​នាង​ត្រូវបាន​ដក​សម្រង់​សម្តី​ដោយ​និយាយថា​៖ «​ប្តី​របស់ខ្ញុំ និង​ខ្ញុំ គឺជា​អ្នកជិះ​ម៉ូតូ​២​នាក់​ក្រោយ​គេ​ក្នុង​ក្រុម ហើយ​ពួកគេ​ដទៃទៀត​បាន​ឆ្លង​ផុត​ដោយ​សុវត្ថិភាព​ពី​តំបន់​នោះ ។ ពួកយើង​កំពុង​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​សមល្មម ។ ប៉ុន្តែ ភ្លាមៗ​នោះ ស្រាប់តែ​សត្វ​គោមួយ​ហ្វូង​ប្រហែល​៣០​ក្បាល ដែល​ដំបូង​ស្ថិតនៅ​ផ្នែក​ខាងឆ្វេង​ដៃ បានចាប់ផ្តើម​រត់​ឆ្លងកាត់​ពួកយើង​តែម្តង ។ សត្វ​គោ​១​ក្បាល បាន​បោល​ទង្គិច​ជើង​របស់ខ្ញុំ ប៉ុន្តែ ខ្ញុំ​នៅតែ​អាច​គ្រប់គ្រង​បើក​ម៉ូតូ​មិន​ឲ្យ​ដួល​នោះទេ​» ។​

​នាង​បន្តថា​៖ «​សំណាងអាក្រក់ ប្តី​របស់ខ្ញុំ​បែរជា​ត្រូវ​ជួប​គ្រោះថ្នាក់ បណ្តាល​ឲ្យ​ធ្ងន់ធ្ងរ​បែបនេះ បន្ទាប់ពី​បាន​បុក​ជាមួយ​គោ​៣​ក្បាល​» ។​

​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ ប្តី​របស់​នាង​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ Sultanah Nur Zahirah នៅក្នុង Kuala Terengganu ភ្លាមៗ​ផងដែរ ។ ទោះយ៉ាងណា គ្រូពេទ្យ​បាន​ប្រាប់ Dewi ថា ប្តី​របស់​នាងរង​របួស​ធ្ងន់​ហូរឈាម​ចូល​ខួរក្បាល ៕ ឧ​ត្ត​ម (worldofbuzz)​

spot_img
×