Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ​និង​ពុទ្ធបុរិសទ្ទ​វត្ត​ព្រៃឆ្លាក់​ក្រុង​ស្វាយរៀង​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​បាន​ទទួលមរណភាព​

spot_img

​ខេត្ត​ស្វាយរៀង ៖ ដោយ​ទឹក​ព្រះទ័យ​និង​សទ្ធា​ជ្រះថ្លា​ក៏ដូចជា​ការដឹងគុណ​ដល់ លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​បាន​ទទួលមរណភាព​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ ព្រះចៅអធិការ​វត្ត​ព្រៃ​ឆ្លាក់​រួម​និង​លោក​អាចារ្យ​គណកម្មការ​និង​ពុទ្ធ​បរិ​សទ្ទ​ចំណុះជើងវត្ត​ជិត​ឆ្ងាយ​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន​ប្រារព្ធ​ពិធី​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​៨​កើត​ខែភទ្របទ​ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៧​ខែ​កញ្ញា​ឆ្នាំ​២០១៨ នា​វត្ត​ព្រៃ​ឆ្លាក់​ស្ថិតក្នុង​សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង​។​

​តាម​សង្ឃដីកា​របស់​ព្រះ​តេជ​គណ យ៉​ន សុខសាន្ត ចៅអធិការ​វត្ត​ព្រៃ​ឆ្លាក់​បាន​មាន​សង្ឃដីកា​ឱ្យដឹងថា ៖ ការ​ប្រារព្ធ​ពិធីបុណ្យ​បង្សុកូល​នៅ​ព្រឹក​នេះ​គឺ​ក្នុង​បំណង​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​ទាំង​៧​សណ្តាន​ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាង​មុខ​ផង​ហើយ​ជាពិសេស​នោះ​គឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​បាន​ទទួលមរណភាព​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ សូម​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​បាន​ទៅ​ចាប់បដិសន្ធិ​នៅ​ឋាន​សុគតិភព​។ ប្រជាជន​ខ្មែរ​ពិតជា​សោកស្ដាយ​ណាស់​ដែល​បាត់បង់​រូបលោក និង​អរគុណ​លោក​ណាស់​ដែល​លោក​បាន​ចំណាយ​ពេល​មួយ​ជីវិត​ដើម្បី​សង្គ្រោះ​កុមារ​កម្ពុជា​។​

​សូម​រំលឹក​ឡើងវិញ​ផងដែរ​ថា ៖ លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​កើត​នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​១៩៤៧ នៅ​ទីក្រុង​ហ្សួ​រិច​ប្រទេ​សស្វី​ស​លោក​បាន​ទទួលសញ្ញា​ប​ត្រ​វេជ្ជសាស្ត្រ​នៅ​ឆ្នាំ​១៩៧៣ និង​បាន​បំពេញ​ការងារ​ជា​វេជ្ជបណ្ឌិត​ឯកទេស​ថែទាំ​កុមារ​នៅ​មន្ទីរពេទ្យ​Zurich Children’s Hospital ( មន្ទីរពេទ្យ​កុមារ​) ។​

​ក្នុង​កំឡុង​ឆ្នាំ​១៩៧៤.១៩៧៥​លោក​ត្រូវបាន​បញ្ជូន​មក​កាន់​កម្ពុជា​ក្នុងបេសក​ម្ម​កាកបាទ​ក្រហម​ស្វី​ស​ឱ្យ​បំរើការ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្រុងភ្នំពេញ​។ លោក​ត្រូវបាន​បង្ខំចិត្ត​វិលត្រឡប់​ទៅ​ស្វីស​វិញ​នៅមុន​ការកាន់​កាប់អំណាចរ​បស់​ក្រុម​ខ្មែរ​ក្រម​ហម​។ នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៩១ លោក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ស្នើសុំ​ឱ្យ​ជួយ​ជួសជុល​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​។ សំណើ​នេះ​ត្រូវបាន​លោក​ទទួល​យក​ហើយ​នៅ​ឆ្នាំ​១៩៩២ លោក​បាន​បង្កើត​មូលនិធិ​គន្ធបុប្ផា ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សួ​រិច​ប្រទេ​សស្វី​ស​និង​ចាប់ផ្តើម​ជួសជុ​លដាក់​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ ។​

​គិត​ត្រឹម​ឆ្នាំ​២០១៦ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​អស់​ជាង​៥០០​លាន​ដុល្លារ​ដើម្បី​ព្យាបាល​កុមារ​ចំនួន​១៦​លាន​នាក់​ដោយ​ព្យាបាល​អ្នកជំងឺ​ពុំ​គិត​កម្រៃ​ដោយមាន​ចំនួន​៥​សាខា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លោក​វេជ្ជបណ្ឌិត Beat Richner ដោយ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​ចំណាយ​ថវិកា​ចំនួន​១២​ម៉ឺន​ដុល្លារ​។ មួយ​ផ្នែក​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​លោក​វេជ្ជបណ្ឌិត​Beat Richner បាន​សម្តែង​សិល្បៈ​ដោយ​លេង​សេ​ឡូ​ដើម្បី​ប្រមូល​ថវិកា​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​ក្រៅពី​នេះ​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​រដ្ឋាភិបាល​ស្វីស​បាន​ផ្តល់​ជំនួយ​៤​លាន​ដុល្លារ​រៀងរាល់ឆ្នាំ​និង​រដ្ឋាភិបាល​កម្ពុជា​ជិត​១០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្នុងនោះ​នៅ​ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ថវិកា​វិភាកទាន​ជា​សាច់ប្រាក់​ចំនួន​២​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០១៦​រដ្ឋាភិបាល​បាន​បង្កើន​ថវិកា​វិភាគទាន​ជា​សាច់ប្រាក់​រហូតដល់​៦​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០១៦​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណាយ​ថវិកា​អស់​ជាង​៥០០​លាន​ដុល្លារ​ដើម្បី​ព្យាបាល​កុមារ ។​

​ក្នុង​រយៈពេល​២៤​ឆ្នាំ​នេះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ព្យាបាល​កុមារ​បាន​ចំនួន​១៦​លាន​នាក់​ក្នុងនោះ​១.៦​លាន​នាក់ ស្ថិតនៅ​ក្នុង​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ក្នុង​មួយខែៗ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ​និង​នៅ​សៀមរាប បាន​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ជា​កុមារ​ជាង​៨​ម៉ឺន​នាក់ ៕ វ៉ៃកូ

spot_img
×