Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ខ្លាំងណាស់​! ខណៈ​ឃើញ​ព្យុះ​កំណាច Mangkhut វាយប្រហារ​យ៉ាង​សាហាវ​នៅ​ហ្វីលីពីន និង​ហុងកុង​ថ្មីៗ​នេះ (​វីដេអូ​)

spot_img

​ស្តេច​ព្យុះ Mangkhut ដែល​បានសម្លាប់​មនុស្ស​អស់​រាប់សិប​នាក់​នៅក្នុង​ប្រទេស​ហ្វីលីពីន ឥឡូវនេះ បាន​បន្តដំណើរ​ទៅកាន់​ទូទាំង​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​ហើយ ។​

Typhoon Mangkhut គឺជា​ព្យុះ​មួយ នៅក្នុង​ចំណោម​កំពូល​ព្យុះ​ដ៏​សាហាវ​បំផុត ដែល​កំពុង​ឈាន់​ឈ្លី​តំបន់​នេះ នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ។​

​យោងតាម​សារព័ត៌មាន​រដ្ឋ​ចិន មនុស្ស​២​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ខេត្ត Guangdong ។ ហើយ​មនុស្ស​ជាង ២ លាន​កន្លះ ត្រូវបាន​ជម្លៀស​នៅក្នុង​ខេត្ត​នេះ នៅលើ​កោះ Hainan ។​

​នៅក្នុង​ទីក្រុង​ហុងកុង ព្យុះ​ដ៏​កំណាច​នេះ បាន​បំផ្លាញ​អគារ​អស់​ជាច្រើន​កន្លែង និង​បិទ​ការចេញ​ចូលក្នុង​ទីក្រុង ។​

​កំពូល​ព្យុះ Mangkhut ឥឡូវនេះ បាន​កំពុង​រាលដាល​នៅ​តំបន់​ដីគោក ហើយ​ត្រូវបាន​រំពឹងថា នឹង​វាយប្រហារ​តំបន់​ជាច្រើន​នៅក្នុង Guizhou, Chongqing និង​បន្ទាប់មក គឺ Yuanan នៅក្នុង​ថ្ងៃនេះ ។​

​នៅក្នុង​ប្រទេស​ហ្វី​លី​ពីនេះ អ្នករុករក​រ៉ែ ៣៣ នាក់ ត្រូវបាន​បញ្ជាក់​ស្លាប់ និង​យ៉ាងតិច ២៩ នាក់​ផ្សេងទៀត កំពុង​បាត់​ខ្លួន បន្ទាប់ពី​ការបាក់​ដី​វាយប្រហារ​ទីកន្លែង​រ៉ែ នៅក្នុង Itogon នៃ​ខេត្ត Benguet ។ នេះ​បើ​យោងតាម​របាយការណ៍​ក្នុង​តំបន់ ។​

​បេសកម្ម​រុករក និង​សង្គ្រោះ កំពុង​បន្ត ហើយ​មានការ​ព្រួយបារម្ភ​ថា ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ជាង ១០០ ។ នេះ​បើតាម​ចៅហ្វាយក្រុង Itogon លោក Victorio Palangdan ថ្លែង​ឲ្យ​ដឹង ។​

​នៅក្នុង​ទីក្រុង​ហុងកុង ដែល​រង​ការវាយប្រហារ​កាលពី​ចុង​សប្តាហ៍​មុននេះ នោះ​តាមរយៈ​វីដេអូ​ជាច្រើន​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម បានបង្ហាញ​អគារ​ផ្ទះល្វែង​ជាច្រើន ត្រូវ​រង​ឥទ្ធិពល​ខ្យល់​បក់បោក​យ៉ាងធ្ងន់ធ្ងរ​, រន្ទា​សាងសង​ត្រូវ​ដួល​ទៅនឹង​ដី និង​បង្អួច​អគារ​ពាជ​ណិ​ជ្ជ​កម្ម​ជាច្រើន ក៏ត្រូវ​បាន​ប្រហារ​ឡើង​ខ្ទេចខ្ទីរ​តែម្តង ។​

​សេវា​ដឹកជញ្ជូន​ក៏ត្រូវ​បាន​ផ្អាក ក្នុងនោះ​រួមមាន​ជើងហោះហើរ​ត្រូវបាន​លុបចោល​, ផ្លូវ​រថយន្ត​ត្រូវ​បញ្ឈប់ និង​ផ្លូវ​សំខាន់ៗ​ជាច្រើន​កន្លែង​ទៀត​ក៏ត្រូវ​បាន​បិទ​ផងដែរ ៕ ឧ​ត្ត​ម (​ប្រភព​៖ BBC)​

spot_img
×