Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថតរូប​សម្រាប់​កម្មវិធី​ទូរទស្សន៍ “​ពិតៗ​” ដូច្នេះហើយ បើ​ព្រហើន លូក​ក្បាល​ចូល​មាត់​ក្រពើ​នោះ ប្រាកដ​ជា​ត្រូវ​…​ត្របាក់​ (វីដេអូ)

spot_img

​ហេតុការណ៍​នេះ​កើតឡើង​នៅ​អាមេរិក ហើយ​វា​ប្រព្រឹត្តទៅ​ក្នុង​១​ប៉ប្រិចភ្នែក ធ្វើឲ្យ​ក្បាល​បុរស​នោះ​នៅក្នុង​…​មាត់​ក្រពើ​មែនទែន ។​

Goator Boy គឺជា​ក្រុម​មួយ​ជំនាញ​ផលិត​នូវ​កម្មវិធី​ពិត​ជាក់ស្តែង​សម្រាប់​ឆា​ណែ​ល​ទូរទស្សន៍​ល្បីល្បាញ​អំពី​សត្វ “Animal Planet” ។ ការងារ​សំខាន់​របស់​ពួកគេ​គឺ​ថត​ពី​ដំណើរការ​រុករក​និង​សង្គ្រោះ​ពពួក​ក្រពើ​ដ៏​គ្រោះថ្នាក់​ពី​តំបន់​ល្បាប់​នៅ Florida នាំយក​ទៅ​ទី​សុវត្ថិភាព ។​

​ក្នុង​កម្មវិធី​ម្តង​១​នោះ Paul Bedard សមាជិក​មានបទពិសោធន៍​របស់​ក្រុម បាន​ត្រូវ​ក្រពើ​វាយប្រហារ​នៅពេល​កំពុង​ថត​តែម្តង ។​

​សំណាងល្អ ដែល​ពុំ​មាន​របួស​ធ្ងន់ធ្ងរ តែ​វា​ក៏​បាន​ធ្វើឲ្យ Paul ហូរ​ឈាម​ដែរ ។ សមាជិក​ដទៃ​ទៀត បាន​ប្រញាប់ប្រញាល់​ជួយ​ព្យាបាល​មុខរបួស​ភ្លាមៗ ៕ លី​សា​

spot_img
×