Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ចរាចរ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៦ ម្តុំ​វត្ត​ព្រែកលៀប ជា​បណ្តោះអាសន្ន ដើម្បី​ជួសជុល​ចាក់​បេតុង​ឆ្អឹង​ដែក​

spot_img

​ភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី ការងារ​ជួសជុល​ចាក់​បេតុង​ឆ្អឹង​ដែក​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំហៀង​ខាងលិច ចាប់​ពី​មុខ​សណ្ឋាគា​រណា​សា​តុ ដល់​មុខ​វត្ត​ព្រែកលៀប ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វា​​រាជធានី​ភ្នំពេញ​។​

​ដើម្បី​ធ្វើឲ្យ​ដំណើ​ការងារ​ជួសជុល បាន​ប្រព្រឹត្តទៅ​តាម​ប្រតិទិន​ការងារ ដែល​បាន​គ្រោងទុក និង​ចៀសវាង​ការកកស្ទះ​ចរាច​រណ៍ នៅ​តំបន់​ជុំវិញ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ការបិទ​ចរាច​រ​ឆ្លងកាត់​កំណាត់​ផ្លូវ​នេះ ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​១៧​ខែកញ្ញា​នេះ រហូត​ដល់​បញ្ចប់​ការដ្ឋាន​។​

​រដ្ឋបាល​រាជធានី ក៏​បាន​ស្នើ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ យោគយល់​និង​អធ្យាស្រ័យ ព្រមទាំង​បញ្ចៀស​ការធ្វើ​ដំណើរ​ឆ្លង​កាត់ ទីតាំង​គម្រោង​ជួសជុល​នេះ ហើយ​សូម​ធ្វើដំណើ​រវាង​តាមផ្លូវ​ក្នុង​តំបន់​អភិវឌ្ឍន៍​OCIC វិញ ក្នុងអំឡុងពេល​ការដ្ឋាន​កំពុង​ជួសជុល ដោយ​អនុគ្រោះ​។ នៅ​ពេល​បញ្ចប់​ការងារ​ជួសជុល​ការចាក់​បេតុង​ឆ្អឹង​ដែក​នេះ​រួចរាល់​ហើយ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឲ្យ​ដំណើរការ​ជា​ធម្មតា​វិញ​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×