Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គោ​ចិញ្ចឹម​ត្រូវ​ប៉ង​សង្គ្រោះ រំដោះ​ចេញពី​ទ្រុង​ដោយ​ពុំ​ដឹងថា បែបនេះ​គឺ​…​សម្លាប់​វា​ទៅវិញ​ទេ​!

spot_img

​តាម Daily Mail ជនសង្ស័យ​ដែល​ជា​សកម្មជន​ដើម្បី​សិទ្ធិ​សត្វ បាន​លប​ផ្លោះ​របង​ចូល​បើក​គន្លឹះ​ឲ្យ​គោ ៤០​ក្បាល រួច​ចេញពី​ទ្រុង ។​

​ក្នុង​រយៈពេល​មួយ​យ៉ាងខ្លី គោ​៤​ក្បាល​បាន​ងាប់ ហើយ ៤០​ក្បាល​ទៀត កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ ព្រោះ​ក្នុង​រយៈពេល​១​ខ្លី​វា​ស៊ី​ស្មៅ​ដល់​ទៅ ១០Kg ។ តាម​ធម្មតា​គេ​ឲ្យ​វា​ស៊ី​ចំណី​ស្មើ​នឹង​អាហារ ២kg ប៉ុណ្ណោះ​។​

​លោក Anja Schieman ប្រធាន​កសិដ្ឋាន​ឲ្យដឹងថា ៖ “​វា​ស៊ី​ច្រើន​ហួសហេតុ​ក្នុង​រយៈពេល​១​ខ្លី ធ្វើឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ច្របូកច្របល់ ហើយ​ថ្លើម​រងរបួស​ធ្ងន់ធ្ងរ ។​

​ក្រៅពី​គោ​៤​ក្បាល បាន​ងាប់​នៅមាន ៤០​ក្បាល​ទៀត កំពុង​ស្ថិត​ក្នុង​ស​ភាពអាសន្ន ធ្វើឲ្យ​កសិដ្ឋាន​ប្រឈម​នឹង​វិបត្តិ ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ។​

​កសិដ្ឋាន​ក៏​បាន​ប្រកាស​ផ្តល់​រង្វាន់ ១០០០​អឺរ៉ូ​ដល់​អ្នក​ផ្តល់​ព័ត៌មាន​ស្វែងរក​ឃើញ​ជនល្មើស ។​

​ប៉ូលិស​ក៏​កំពុង​ស៊ើបអង្កេត​ករណីនេះ​ផងដែរ ៕ លី​សា​

spot_img
×