Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តតាកែវ ៖ មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ខ្ពស់​

spot_img

​តាកែវ ៖ ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រីនគរបាល​គ្រប់រូប​ជាពិសេស​នគរបាល​ចរាច​រណ៍​ផ្លូវគោក ត្រូវ​តែ​ប្រកាន់ខ្ជប់​ជាមួយនិង​ក្រមសីលធម៌​អោយបាន​ល្អ ពីព្រោះថា កន្លងមក​មាន​សកម្ម​ភាព​ដែល​លិចចេញ​ជា​រូបភាព បង្អាញ​នៅ​ចំណុចអ​សកម្ម​ដែល​មន្ត្រី​នគរបាល​ចរាច​រណ៏​របស់​យើង​មាន​ការខុសឆ្គង​នៅ​វិន័យ និង​ខ្វះ​ក្រមសីលធម៌ ដូច្នេះ​ដើម្បី​ជា​ការកែលម្អ​រាល់​ចំណុច​អសកម្ម​ដែល​កើតមាន​នេះ មន្ត្រីនគរបាល​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​ការកែលម្អ​នៅ​ចំណុច​អសកម្ម​របស់ខ្លួន​ចេញ​ជា​បន្ទាន់ ។​

លោកស្នងការ​នគរបាល​ខេត្ត​តាកែវ​បាន​បន្តថា ៖ នគរបាល​ទាំងអស់​កប្បី​អស់លោក​ត្រូវ​ស្វែង​យល់​អោយបាន​ច្រើន អំពី​លិខិត បទ  ដ្ឋាន​គិតិយុត្តិ ទាំងឡាយ ក៏ដូចជា​មុខជំនាញ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​លើ​មុខងារ​របស់​ខ្លួន ហើយ​នៅក្នុង​ថ្ងៃ​បើក​វគ្គ​បំប៉ន​ជំនាញ​ច្បាប់​ចរាចរណ៍ផ្លូវគោ​កនេះ គឺ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់ ចំពោះ​នគរបាល​ចរាចរណ៏​ដែល​ត្រូវ​យកទៅអនុវត្តន៍ ។ ក្នុង​វគ្គ​បំប៉ន​នេះដែរ គឺ​មាន​លំ​ហាត់​របៀប​ក្បាច់គុណ និង​របៀប​វាយខ្នោះ​អោយបាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​វគ្គ​បំប៉ន​ជំនាញ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោ​កនេះ គឺ​មាន​សិក្ខាកាម​សរុប​ចំនួន ១៥០​នាក់ ។​

​លោក ជាល ផល ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានអោយដឹងថា ៖ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០១៨​នេះ ក្នុង​ខេត្ត​តាកែវ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ៨១​លើក បើ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន ៨៨​លើក ថយចុះ ចំនួន ០៧​លើក ស្មើ​និង​៧,៩% ។ បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ចំនួន ៣៣៥​នាក់ ស្រី ១៦៨​នាក់ កើន​ឡើង​ជាង​ឆ្នាំ​មុន ចំនួន ១១៥​នាក់ ខណៈ​ដែល​ក្នុង​ឆ្នាំ​២០១៧ មាន​មនុស្ស​រង​គ្រោះថ្នាក់​ចរាច​រណ៏តែ ២២០​នាក់ ក្នុងនោះ​មាន​មនុស្ស​ស្លាប់​ចំនួន ៥៥​នាក់ កើន​ឡើង​ជាង​ឆ្នាំ ២០១៧ ១៥​នាក់ ដោយ​បណ្តាល​អោយ​ខូចខាត​មធ្យោបាយ​សរុប​ចំនួន ១៦៦​គ្រឿង លើ ១៦៧​គ្រឿង ៕ ដោយ ៖ តាកែវ​

spot_img
×