Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​រមាស​ហែក ឃាត់​អ្នកភូមិ​មិន​ឱ្យ​រៀន​ពី​វិធីសាស្ត្រ​ចិញ្ចឹម​មាន់ ក្នុង​សហគមន៍​

spot_img

ស្វាយរៀង ​៖ អង្គការ​ខុមហ្វ្រែល នៅ​ថ្ងៃ​ទី​១៧​ខែកញ្ញា​នេះ បាន​ផ្សាយ​លើ​ផេក​ហ្វេស​ប៊ុ​កថា សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​និង​អធិការ​ស្រុក​​បាន​ចុះ​ឃាត់ វគ្គ​បណ្តុះបណ្តាល​បង្រៀន​ពី​វិធី​ចិញ្ចឹម​មាន់​តាម​បែប​ធម្មជាតិ និង ការ​ផ្សំ​ចំណី​មាន់​តាម​បែប​ធម្មជាតិ​​របស់​ប្រជា​សហគមន៍ នៅ​ភូមិ​ត្រពាំង​ព​ពេល ឃុំ​អំពិល ស្រុករ​មា​ហែក​ខេត្ត​ស្វាយរៀង ។​

​ប្រភព​ដដែល​បាន​បន្តថា ការចុះ​ឃាត់​ប្រជា​សហគមន៍​នៅ​ពេល​នេះ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​តូចចិត្ត​ជាខ្លាំង​​ខណៈ​ដែល​តំណាង​ប្រជា​សហគមន៍ ហៅ​ទង្វើ​នេះ​ថា ការគំរាមកំហែង និង​រារាំង​ការអភិវឌ្ឍន៍ កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

​អាជ្ញាធរ​មិន​ឲ្យ​បើក​វគ្គ​បណ្ដុះបណ្ដាល ចិញ្ចឹម​មាន់ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ អាជ្ញាធរ​ប៉ូសិល​ប៉ុស្តិ៍​ឃុំ​អំពិល ស្រុក​រមាស​ហែក​​ខេត្ត​ស្វាយរៀង ។ សមាគម CCFC មិន​ត្រូវឲ​គាំទ្រ និង រៀបចំ វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ជំនាញ​ចិញ្ចឹម​មាន់ តាម​គោលការណ៍​ធម្មជាតិ​ ​ដល់​សមាជិកសមាគម នៅក្នុង​សហគមន៍​កសិករ​រមាស​ហែក បើទោះបីជា​ប្រជាពលរដ្ឋ​បាន​ធ្វើការ​ជូនដំណឹង និង​យល់ព្រម​​ពី​សំណាក់​មេភូមិ មេឃុំ និង​ការិយាល័យ​កសិកម្ម​ស្រុក​ក៏​ដោយ ។​

​តំណាង​ប្រជា​សហគមន៍​ភូមិ​ពពេល អ្នកស្រី ខៀវ សារ៉ុន បាន​ប្រាប់ថា មុន​បើក​វគ្គ​បណ្តុះបណ្តាល ពី​វិធី​ចិញ្ចឹម​មាន់​នេះ​ ​អ្នកភូមិ​បាន​ទៅ​សុំ​ការអនុញ្ញាតិ ពី​អភិបាលស្រុក និង ការិយាល័យ​កសិកម្ម​ស្រុក​រួចហើយ ហើយក៏​បាន​ទទួល​ការយល់ព្រម​ឯកភាព​ដែរ​។​

​ប៉ុន្តែ​ដល់​ពេល​សមត្ថកិច្ច ចុះ​មក​បិទ​វគ្គ​បណ្តុះបណ្តាល​វិញ នគរបាល​ប្រាប់ថា អ្នកភូមិ​ថា មកពី​អ្នក​ភូមិ​មិន​សុំ​ច្បាប់​ជួបជុំគ្នា​​ពី​សាលា​ខេត្ត​។​

​អ្នកស្រី បាន​ហៅ​ទង្វើ​នេះ​ថា ជា​ទង្វើ​ដែល​បង្អាក់​ការចង់​ចេះ ចង់ដឹង របស់​អ្នកភូមិ ហើយ​អ្នកស្រី ស្នើ​ឱ្យ​សមត្ថកិច្ច​ថ្នាក់លើ​ ​មេត្តា​អន្តរាគមន៍​ដោះស្រាយ ចំពោះ​រឿង​នេះ​ផង​។​

​នាយ​ប៉ុស្តិ៍​នគរបាល​និង​រដ្ឋបាល​ឃុំ​អំពិល ស្រុករ​មា​ហែក ខេត្ត​ស្វាយរៀង​លោក ញ៉ាញ់ ផែន ប្រាប់ថា លោក​មិន​ទាន់​អាច​បញ្ជាក់​​ពី​ករណី​នេះ​លម្អិត​នៅឡើយ ។​

​វគ្គ​បណ្តុះបណ្តាល​ចែករំលែក​បទពិសោធន៍​គ្នា ពី​វិធី​ចិញ្ចឹម​មាន់​របស់​ប្រជា​សហគមន៍ នៅ​ភូមិ​ត្រពាំង​ព​ពេល​​មាន​អ្នកចូលរួម​ចំនួន​៣៤​នាក់ ដែល​មកពី​៣៤​គ្រួសារ រស់នៅ​ស្រុករ​មា​ហែក ខេត្ត​ស្វាយរៀង​។​

​វគ្គ​បង្រៀន​នេះ ក្នុង​បំណង​សំខាន់​ពី​វិធី​ចិញ្ចឹម​មាន់ ការជ្រើសរើស​ពូជ​មាន់​បាន​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស ជ្រើសរើស​ទីតាំង​​និង​រៀបចំ​កន្លែង​សង់​ទ្រុង​បាន​ត្រឹមត្រូវ តាម​វិធីសាស្ត្រ ចំណី​មាន់ ផ្តល់​សមត្ថភាព​ដក់​ពួកគេ ក្នុងការ​ផលិត​ចំណី​មាត់​ដោយ​ខ្លួនឯង​​ផ្តល់​សមត្ថភាព​ដល់​ពួកគេ​ក្នុង​ការព្យាបាល​ជំងឺ និង​ផ្តល់​វ៉ាក់សាំង​មាន់ តាម​គោលការណ៍​ធម្មជាតិ ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​​របស់​ប្រជាពលរដ្ឋ ជាដើម​៕ ដោយ ​៖ ​កូឡាប​

 

spot_img
×