Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើ​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៤​ត្រូវ​ផ្អាក​ទាំងស្រុង បន្ទាប់​ពី​ទឹកស្ទឹង​សំរោង​ហក់​ឡើង​ជន់​លិច​លើ​ថ្នល់​កម្ពស់ ៤​តឹក​

spot_img

​ព្រះសីហនុ​ ៖ ក្រសួង​ធនធានទឹក​និង​ឧុ​និយម បាន​ប្រាប់​ពី​ព័ត៌មាន​ទាន់​ហេតុការណ៍​ថា​: មក​ដល់​ម៉ោង ១៤និង១៥ នាទី រសៀល​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹង​សំរោង ត្រង់​ចំណុច​ស្ពាន​សំរោង (​គម ១១៦) ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​បន្ត​កើនឡើង​ហូរហៀរ​ពីលើ​ផ្លូវ​ជាតិ​លេខ ៤ ប្រវែង​ប្រមាណ ២០ ម៉ែត្រ ហើយ ។ ឯ​ការធ្វើ​ចរាចរ​ឆ្លង​កាត់ នៅ​ដំណើរការ​ជាធម្មតា ។​

​គិត​ត្រឹម​វេលា​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ ស្ថានភាព​ទឹកស្ទឹង​សំរោង​បាន​នៅតែ​បន្ត​ហក់​ឡើង​កាន់តែខ្លាំង លើ​លី​វ៉ូ​ទឹក​កម្ពស់​ម៉ែត្រ ដែល​ធ្វើឲ្យ​ទឹក​បាន​ហៀរ មក​លិច​លើ​ថ្នល់ជាតិ​កម្ពស់​៤​តឹក និង​មាន​មុខទឹក​ហូរ​កាត់ តាម​បណ្ដោយ​ផ្លូវជាតិ​ប្រវែង​១៦០​ម៉ែត្រ​។​

​កំលាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​កំពង់សីលា និង​កំលាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ ៤០២ បាន​ឲ្យ​អះអាងថា បើ​ពិនិត្យ​មើល​តាម​ស្ថានភាព​ទឹក​ជាក់ស្តែង គឺ​ទឹកនឹង​នៅតែ​បន្ត​ឡើង​ថែម​ទៀត ព្រោះ ភ្លៀង​កំពុង​ធ្លាក់​ជា​បន្តបន្ទាប់​។​

​បច្ចុប្បន្ន​កំលាំង​អាវុធហត្ថ សហការ​ជាមួយ​កំលាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់សីលា បាន​កំពុង​នឹង​ជួយ​សម្រួល សណ្តាប់​និង​បញ្ជៀ​ស ការកកស្ទះ​ចរាច​រណ៍ នៅ​កន្លែងកើតហេតុ​ដោយ និង​ការពារ​មិន​ឲ្យ​អ្នកបើកបរ​ទៅមុខ​ក្រែងលោ មាន​គ្រោះថ្នាក់​កើតឡើង​ជា​យថាហេតុ ។​

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់សីលា បានបញ្ជាក់​ថា មក​ដល់​ម៉ោង​នេះ ការធ្វើ​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៤ ត្រូវ​ផ្អាក ទាំងស្រុង​៕​ ដោយ ៖ បញ្ញាស័ក្តិ

    

spot_img
×