Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជីវិត​ថ្លៃ​មែន​! ក្មេងប្រុស​អាយុ ៣​ឆ្នាំ ដេក​ក្បែរ​សាកសព​ជីតា​អស់​រយៈ​៥​ថ្ងៃ ប្រសិន​គ្មាន​អ្នកភូមិ​ទៅ​ប្រទះ​ឃើញ​ម្លេះ​សម​…

spot_img

​ក្មេងប្រុស​អាយុ ៣​ឆ្នាំនេះ នៅ​មាន​ជីវិត ទោះបីជា ៥​ថ្ងៃ​កន្លង​ហើយ ដែល​វា​ផឹក​តែ​ទឹក​ម៉ាស៊ីន ក្រោយពេល​ជីតា​បាន​ស្លាប់ចោល ។ រឿង​នេះ​កើតឡើង​នៅ​ភាគខាងត្បូង​ប្រទេស​ចិន ។​

​នាង Wei Jingvu និង​ក្មេង​ប្រុស​អាយុ ៣​ឆ្នាំ ។​

​ក្មេងប្រុស​នេះ​ត្រូវបាន​សាច់ញាតិ​ប្រទះ​ឃើញ​ពេល​វា​ដេក​សន្លប់​ក្បែរ​សាកសព​ជីតា​ឈ្មោះ Wei Ximing អាយុ ៦៦​ឆ្នាំ នៅ​ភូមិ​១ នា​ស្រុក​វ៉ាន់​ឡាំង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ។​

Wei Jingvu ដែលជា​សាច់ញាតិ​របស់​លោក Wei ឲ្យដឹងថា គាត់​បាន​ប្រទះឃើញ​ក្មេងប្រុស​នេះ​ពេល​គាត់​ទៅ​ផ្ទះ​លោក Wei បំណង​ខ្ចី​ឧបករណ៍​ធ្វើស្រែ ។​

​ស្ត្រី​វ័យ ៧២​ឆ្នាំ​រូប​នេះ​ប្រាប់ថា គាត់​បាន​ស្រែកហៅ​តែ​ពុំ​ឃើញ​មាន​អ្នក​មក​បើកទ្វារ ហើយ​ទឹក​ចេះ​តែ​ឃើញ​ហូរ​ពី​ជាន់​លើ​មក ។ គាត់​បាន​ដើរចូល​ទៅ ហើយ​ក៏​ឃើញ​ក្មេង​នេះ​នៅ​ដេក​ក្បែរ​សាកសព​ជីតា​របស់​វា និង​មាន​ដង្ហើម​នៅឡើយ គាត់​ក៏​ប្រញាប់​បី​វា​យក​មក​ក្រៅ​ពឹង​អ្នកជិតខាង​ជួយ ។​

​ក្រោយពេល​ផ្តល់​ទឹកដោះគោ និង​បង្គ្រប់​ជាតិ​ទឹក​ឲ្យ​វាក៏ដឹង​ស្មារតី​មកវិញ ។​

Wei Jiang អ្នកជិតខាង​របស់​លោក Wei Ximing ប្រាប់ថា ៖ “​ក្មេង​នេះ​ពិតជា​មាន​សំណាង​ណាស់​… ប៉ុន្មាន​ថ្ងៃមុន​ខ្ញុំ​ឮ​សូរ​សំឡេង​ក្មេង​យំ តែ​យើង​ពុំ​បាន​ចាប់អារម្មណ៍ ព្រោះ​រវល់​រឿង​ស្រែចម្ការ​” ។​

​ក្មេងប្រុស​នេះ​ត្រូវ​រស់នៅ​ជាមួយ​ជីតា ក្រោយពេល​ម្តាយ​របស់​វា​ចាកចោល​ទៅ​បាត់ ខណៈ​ពេល​ឪពុក​ត្រូវ​ធ្វើការ​នៅ​ឯ​ក្វាង​តុង​ឯណោះ ៕ ចន្ទ្រា​

spot_img
×