Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ មិន​ត្រូវ​ធ្វើការ​ហួសកម្លាំង​បង្ការ​កើត​មាន​បញ្ហា​សុខភាព ។ លុយកាក់ មិន​សូវ​ល្អ ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះគូ​ជីវិត​របស់​អ្នក ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​កើនឡើង តែ​ក៏​មិន​ខ្វះខាត ។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ​ជាងនេះទៀត ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​យ៉ាង​ឆ្នើម ។ លុយកាក់ មិន​ត្រូវ​បញ្ចេញ​ប្រាក់​វិនិយោគ​អស់​ពី​ខ្លួន ។ មនោសញ្ចេតនា ត្រូវ​លៃ​ពេលវេលា​ដើរ​កម្សាន្ត​ឲ្យបាន​ញឹកញាប់​ដើម្ប​រឹតចំណ​ង​ស្នេហ៍​ឲ្យ​កាន់តែ​រឹងមាំ ។​

​ឆ្នាំ​ថោះ ៖ ការងារ រង​សម្ពាធ​ច្រើន​នាំ​ឲ្យ​អារម្មណ៍មិនល្អ ។ លុយកាក់ ទុកដាក់​ប្រាក់កាស​ឲ្យបាន​ល្អ ប្រយ័ត្ន​ត្រូវ​បាត់បង់​។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​ពីរ ។​

​ឆ្នាំ​រោង ៖ ការងារ មាន​ព័ត៌មាន​អំពី​ការផ្លាស់ប្តូរ​ការងារ ឬ​ត្រូវ​ទៅ​បេសកកម្ម ។ លុយកាក់ ត្រូវ​បង្ការ​ស្ថានភាព​កើតឡើង​ក្រៅ​បំណង ។ មនោសញ្ចេតនា យកចិត្តទុកដាក់​ដល់​សុខភាព​របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិនល្អ ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង​យក​អាសា ។ លុយកាក់ ប្រយ័ត្នប្រយែង​ក្នុង​ការ​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ អាច​ប្រឈម​ការខាតបង់ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​មមែ ៖ ការងារ អំណោយផល​ល្អ តែ​ក៏​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ដល់​ទំនាក់ទំនង​ជុំវិញខ្លួន​។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ដំណើរការ​តាម​បំណង ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា បច្ចុប្បន្ន ។​

​ឆ្នាំ​រកា ៖ ការងារ មាន​ការប្រកួតប្រជែង​ច្រើន ត្រូវ​តស៊ូ​កុំ​រាថយ ។ លុយកាក់ ថ្ងៃនេះ​អ្នក​ខក​ឱកាស​រក​ប្រាក់​ដែល​ឃើញ​នៅ​នឹង​មុខ ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ខាងក្រៅ​ឥទ្ធិពល​ដល់ម​នោ​សញ្ចេ​ត​នា ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ប្រឹងប្រែង​ស្ទុះស្ទា​ក្នុង​ការងារ ទើប​សង្ឃឹម​ទទួលបាន​ទិន្នផល​ខ្ពស់ ។ លុយកាក់ មាន​បន្ថែម​ទិសដៅ​រក​ប្រាក់​ថ្មីៗ​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​កុរ ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ។ លុយកាក់ មាន​ជំនួប​អាច​ឲ្យ​អ្នក​រក​ប្រាក់​បាន​ច្រើន​ជាង​មុន ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕

spot_img
×