Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​បណ្ឌិត ម៉ុង ឬ​ទ្ធី ​ប្រតិកម្ម​នឹង​រូបភាព​ដែល​ឧកញ៉ា ឌួង ឆាយ បង្ហោះ​អម​នឹង​សារ​អំពាវនាវ​កុំ​ឲ្យ​ពល​ដ្ឋ​ទិញ​សាច់ជ្រូក​…

spot_img

​ដោយ​បានគិត​ឃើញថា ប្រស​ទេស​វៀតណាម បាននិងកំពុង​ជួបប្រទះ​គ្រោះទឹកជំនន់ បង្ក​ឲ្យ​លិចលង់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយចំនួន ដែល​បណ្តាល​ឲ្យ​ជ្រូក​រាប់ពាន់​ក្បាល​ត្រូវ​ងាប់​នោះ កាលពី​យប់មិញ​ថ្ងៃទី​១៦ កញ្ញា លោក​ឧកញ៉ា ឌួង ឆាយ បាន​បង្ហោះ​សារ​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ដោយ​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​យើង ផ្អាក​ទិញ​សាច់ជ្រូក​មក​បរិភោគ​ក្នុង​រយៈពេល​នេះ​សិន ដើម្បី​ចៀសវាង​ហានិភ័យ​គ្រោះថ្នាក់​ដល់​សុខភាព ។​

​សារ​អំពាវ​នេះ​របស់លោក​ឧកញ៉ា ឌួង ឆាយ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​គាំទ្រ និង​មនុស្ស​មួយចំនួនទៀត ដែល​ក្រោយមក ពុំបាន​គាំទ្រ​នោះទេ បន្ទាប់ពី​បាន​រកឃើញថា រូបភាព​បង្ហាញ​​សត្វ​ជ្រូក​ងាប់​អណ្តែត​ក្នុង​ទឹក នៅក្នុង​ទ្រុង​កសិដ្ឋាន ដែល​លោក​បាន​បង្ហោះ គឺជា​រូបភាព​បានកើត​ឡើង​កាលពី​ឆ្នាំ​២០១៧ មក​ម្លេះ ។ ដោយសារតែ​លោក​ឧកញ៉ា ពុំបាន​បញ្ជាក់​ទីតាំង និង​កាល​បរិ​ច្ចា​ទ​ឲ្យ​បានច្បាស់លាស់​អំពី​ករណីនេះ ហេតុនេះ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​យល់ឃើញថា វា​ជាការ​ប៉ះពាល់​ធំធេង​មួយ​ដល់កន្លែងធ្វើជា​អាជីវកម្ម​ជ្រូក​ប្រកបដោយ​គុណភាព​ល្អៗ និង​ក៏ដូចជា​អាជីវករ​លក់ដូរ​នៅតាម​​​​ទីផ្សារ​ក្នុងស្រុក​ជាច្រើន​តែម្តង ។​

​អ្វីដែល​ធ្វើ​ឲ្យ​កាន់តែ​កក្រើក​នោះ គឺ​ក្នុងចំណោម​អ្នក​ខ​មិន​ពុំ​យល់ស្រប​ជាច្រើន ក្នុងនោះ​ក៏មាន​បុគ្គល​ល្បីឈ្មោះ​ខាង​កសិកម្ម​ប្រចាំ​ប្រទេស និង​ជា​មហាសេដ្ឋី​កសិកម្ម និង​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ផងដែរ​នោះ គឺ​ឯកឧត្តម​បណ្ឌិត ម៉ុង ឬ​ទ្ធី ក៏បាន​បញ្ចេញ​មតិយោបល់​សូម​ឲ្យ​លោក​ឧកញ៉ា ឌួង ឆាយ ប្រាប់​ពី​កាលបរិច្ឆេទ​នៃ​ទឹកជំនន់​ឲ្យ​បាន​ច្បាស់ ព្រោះ​លោក​ធ្លាប់​ឃើញ​រូបថត​មួយ​សន្លឹក​នេះ កាលពី​ឆ្នាំមុន ។​

​លោក​បណ្ឌិត ម៉ុង ឬ​ទ្ធី បាន​ខំ​មិន​ប្រតិកម្ម​តប​ទៅ​ឧកញ៉ា ឌួង ឆាយ ថា «​អ្នក​ដែល​សរសេរ​លាក់លៀម​មិន​ដាក់​កាលបរិច្ឆេទ​ឲ្យ​បានច្បាស់លាស់ គឺជា​មនុស្ស​មាន​ចេតនា​អាក្រក់ ។ នៅពេលនេះ​គ្មាន​ទឹកជំនន់​ជន​លិច​ងាប់​ជ្រូក​នៅ​វៀតណាម​ដូច​ក្នុង​រូបភាព​នេះ​ទេ បើតាម​មើលទៅ​រូបភាព​នេះ​កាលពី​ឆ្នាំទៅ​មិញ​ទេ 2017» ។​

​ក្រៅពី​លោក​បណ្ឌិត ម៉ុង ប្ញ​ទ្ធី ក៏មាន​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ជាច្រើន​ទៀត ដែល​ក៏បាន​បញ្ចេញ​ប្រតិកម្ម និង​ការព្រួយបារម្ភ​យ៉ាង​ដូច្នេះ​ថា​៖
«​លោក​ឧកញ៉ា​និយាយ​ចឹ​ង​ប៉ះពាល់​ច្រើនណាស់ សំរាប់​អាជីវករ​លក់ដូរ​ត្រឹមត្រូវ​ក្នុង​ផ្សារ សំរាប់​ជ្រូក CP ល្អ នឹង​ប្រជាជន​ខ្មែរ​ដែល​គ្នា​ខំ​ចិ​ព្ជា​ិ​ា​ម​បាន​យ៉ាង​ល្អ នៅក្នុង​ស្រុក សំរាប់​ជ្រូក​យួន សូម​បិទ​កុំ​ឲ​ចូលទៅ​វា​រួច​បាត់​ហើយ​
​គួរ​និយាយថា “​មុននឹង​ទិញ​សាច់ជ្រូក​ត្រូវ​ពិនិត្យថា​ជា​ជ្រូក​សាច់​ស្រល់ រឺ មិន​ស្រល់ ប្រសិនបើ​បងប្អូន​ចង់ដឹង​ចាំ​ខ្មុំ​លំអិត​ដូច ខាងក្រោម
1 ជ្រូក ខ្មែរ
# សាច់​របស់​វា​គឺ​ក្រហម មាន​ក្លាញ់​ជាប់​ស្បែក នឹង​សាច់​តែម្ដង មិនមាន​ជាតិ​ទឹក​នៅលើ​សាច់ គឺ​ស្ងួត ទុក​បាន​រយះពេល ១២​ម៉ោង
​បើ​ជ្រូក​យួន វា​មាន​លក្ខ​ណះ​
​ដូចជា សាច់​វា​គឺ​មិនសូវ ក្រហម បែប ស្លែ​ក សាច់ ជាប់​ស្បែក ហើយ​នៅលើ​សាច់មាន​ជាតិ​ទឹក ទុក​វា​ត្រឹម​រយះពេល​បាន ៣​ម៉ោង គឺមាន​ខ្លិន​សារ ?» ។​

«​ខ្ញុំ​ធ្វើ​ជ្រូក​រស់​ហើយ​ទិញ​តាម​ភូមិ​តា​បង​
​បើ​អត់អោយ​បងប្អូន​ទាំងអស់គ្នា​ទិញ​ចឹ​ង​ខ្ញុំ​លក់​ម៉េច​ដាច់​បង​?????
​គ្រាន់តែ​បង​post​ចឹ​ង​គេ​នាំគ្នា​ផ្អើល​ម៉ា​ផ្សា​រហើយ​បង​ចឹ​ងៗ​ត​អោយ​អាជីវករ​ឈប់​លក់​សាច់ជ្រូក​ទូទាំងប្រទេស​សិន​មែន​បង​
​គួ​តែ​បង​យល់​ដល់​អ្នកលក់​តាម​ភូមិ​នឹង​ផ្សារ​ផង​??» ។​

«​ចុះ​ម៉ា​ក់ញំ​ុ​លក់​នៅ​ផ្សារ​?​គាត់​មិនដែល​យក​ជ្រូក​ងាប់​មក​លក់​ឱ្យគេ​ទេ ?​ញំ​ុ​សំ​ុ​ទោស​បើ​ញំ​ុ​និយាយ​លើសលួស ?​បើ​ផ្អាក​មិនឱ្យ​ប្រជាពលរដ្ឋ​ទិញ ចុះ​អ្នក​ដែល​លក់​ត្រឹមត្រូវ មាន​ប្រាក់​ឯណា​មក​ផ្គត់ផ្គង់​គ្រួសារ ?​បើ​រាល់ថ្ងៃ​មាន​មុខរបរ​តែមួយ មិនមាន​លុយ​បើក​មុខរបរ​ច្រើន​ទេ » ។​

​ទោះយ៉ាងណា បើតាម​ការស្រាវជ្រាវរ​បស់​យើង​ចំពោះ​រូបភាព​ដែល​លោក​ឧកញ៉ា ឌួង ឆាយ បង្ហោះ​ឡើង​អម​ជាមួយ​សារ​អំពាវនាវ​របស់លោក គឺ​ត្រូវបាន​រកឃើញថា នេះ​ជា​រូបភាព​នៃ​ហេតុការណ៍​ជ្រូក​លង់ទឹក​ងាប់ ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៧ នៅឯ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយកន្លែង​ក្នុងស្រុក Yên Định ខេត្ត Thanh Hoa ប្រទេស​វៀតណាម ហើយ​វា​បាន​បណ្តាល​ឲ្យ​សត្វ​ជ្រូក​ជាង ៤០០០​ក្បាល ត្រូវ​ងាប់​អណ្តែត​ហើមស្ពីងៗ​បែបនេះ ៕ ឧ​ត្ត​ម​

spot_img
×