Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​ចិន​នឹងចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​

spot_img

​ប្រភព​ពី​ស៊ីន​ហួ​ឱ្យដឹង​នៅ​ថ្ងៃទី​១៨​ក​ញ្ញ​នេះ​ថា ប្រមុខ​ការទូត​ចិន​នឹងចូលរួម​សវនាការ​ពិភាក្សា​រួម​នៃ​មហាសន្និបាតអង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​២៥ ខែកញ្ញា​ខាងមុខនេះ​។​

​ប្រមុខ​ការទូត​ចិន​ វ៉ាង​យី​

​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៣​របស់​UN នឹង​ចាប់ផ្តើម​នៅ​ទីស្នាក់ការ​នៅ​បុរី​New York​នា​ថ្ងៃទី​១៨​កញ្ញា​នេះ​។​សវនាការ​ពិភាក្សា​រួម​នឹង​ប្រព្រឹត្ត​ទៅមួយ​សប្តាហ៍​ក្រោយមក​។​

​តាម​អ្នកនាំពាក្យ​​ក្រសួងការបរទេស​ចិន​ កឹង​សាន ឱ្យដឹងថា ក្នុង​កិច្ចពិភាក្សា​នេះ​ប្រមុខ​ការទូត ​វ៉ាង​យី នឹង​បកស្រាយ​គោលជំហរ​និង​ការផ្តួចផ្តើម​ទាំងឡាយ​របស់​ចិន​ទាក់ទង​ដល់​ស្ថានការណ៍​អន្តរជាតិ​និង​បណ្ដា​បញ្ហា​តំបន់សំខាន់ៗ​។​

​អ្នកនាំពាក្យ​រូបនេះ​ពោល​៖ លោក​វ៉ាង​យី នឹង​បង្ហាញ​កា​រស​ម្រ​ច​ច​តិ្ដ​ដ៏​ខ្លាំងក្លា​របស់​ចិន​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ បណ្ដា​ប្រទេស​សមាជិក​UN ដើម្បី​ថែរក្សា​ល​ទិ្ធ​ពហុភាគី ការពារ​អំណាច​និង​តួនាទី​របស់​UN និង​ជំរុញ​សន្តិភាព ព្រមទាំង​កិច្ចអភិវឌ្ឍន៍​លើ​ពិភពលោក​។​

​មុនពេល​ចូលរួម​កិច្ចពិភាក្សា​នេះ លោក​វ៉ាង​យី នឹង​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​Dominica, Guyana និង Suriname, ពីថ្ងៃ​ទី​២០​ដល់​ថ្ងៃទី​២៣​ខែកញ្ញា​ខាងមុខ​៕
​សូ​យ​ន​

spot_img
×