Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​Philippines ចង់​បិទទ្វារ​តំបន់​រ៉ែ​កំពុង​ធ្វើ​អាជីវកម្ម​ទាំងអស់​

spot_img

​នៅ​ថ្ងៃទី​១៧​ខែកញ្ញា ប្រធានាធិបតី Philippines Rodrigo Duterte បាន​អះអាង​សាជាថ្មី​ពី​បំណង​ចង់​បិទទ្វារ​បណ្ដា​រ៉ែ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ទូទាំងប្រទេស បន្ទាប់ពី​បាក់​ដី​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ព្រោះតែ​ឥទ្ធិពល​នៃ​ព្យុះ​Mangkhu​។​

​ប្រធានាធិបតី Philippines Rodrigo Duterte

​ថ្លែង​ក្នុង​អង្គប្រជុំ​នៃ​គណៈកម្មការ​ដោះស្រាយ​គ្រោះមហន្ដរាយ​របស់​រដ្ឋា​ភិ​បាល ប្រធានាធិបតី​Philippines Rodrigo Dutert សង្កត់ធ្ងន់ថា ប្រសិនបើ​លោក​សម្រេចចិត្ត​ខ្លួនឯងបាន នោះ​លោក​នឹង​ឱ្យ​បិទទ្វារ​ទីតាំង​រ៉ែ​ទាំងអស់​នៅលើ​ប្រទេស​នេះ​។​

​មុន​នោះ រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន​Philippines Roy Cimatu បាន​សំណូមពរ​បិទទ្វារ​បណ្ដា​តំបន់​អាជីវកម្ម​ទ្រង់ទ្រាយ​តូច​Cordillera នៅ​កោះ​Luzon ដែល​បានធ្វើឱ្យ​មនុស្ស​យ៉ាងតិច​២៤​នាក់​ស្លាប់​។​

​ប្រធានាធិបតី Philippines Rodrigo Duterte

​ការធ្វើ​អាជីវកម្ម​រ៉ែ​មិន​ស្របច្បាប់​ប្រព្រឹត្តទៅ​នៅ​Philippines ហើយ​បើតាម​មន្ត្រី​រដ្ឋាភិបាល នេះ​គឺជា​មូលហេតុ​ដែល​ធ្វើឱ្យមាន​ការស្លាប់​និង​បាត់​ខ្លួន​ពេល​មាន​ករណី​បាក់​ស្រុតដី​ម្ដងៗ​។​

​សមត្ថកិច្ច​Philippines​បានឱ្យដឹងថា ព្យុះ​Mangkhu​បាន​បង្កឱ្យមាន​ការបា​ក់​ស្រុតដី​ចំនួន​៤១​លើក​និង​ការ​ជន់​លិច​នៅ​តំបន់​៣​ក្នុង​តំបន់​រដ្ឋបាល​Cordillera ៕
​សូ​យ​ន​

spot_img
×