Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​៖​សមាជិក​៣​រូប​នៃ​គណបក្សប្រឆាំង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​

spot_img

​លោក Thanathorn Juangroongruangkit នៅ​ថ្ងៃទី​១៦​កញ្ញា​ថា ប៉ូលិស​ថៃ​បាន​ចោទប្រកាន់​ស្ថាបនិក​និង​សមាជិក​២​រូប​ទៀត ថា​បាន​បំពាន​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម Computer ដែល​អាច​ជាប់ពន្ធនាគា​រ​ដល់​ទៅ​៥​ឆ្នាំ​និង​រង​ការពិន័យ​១០០.០០០​បាត (​ប្រមាណ​៣០០០​ដុល្លារ​)​។​

​លោក​Thanathorn Juangroongruangkit អាយុ​៣៩​ឆ្នាំ ជា​ស្ថាបនិក​នៃ​គណបក្ស​អនាគត​ឈានទៅ​មុខ រួមជាមួយ​សមាជិក​ជាន់​ខ្ពស់​២​រូប​របស់​បក្ស​នេះ​ត្រូវបាន​ចោទប្រកាន់ថា​បំពាន​ច្បាប់ ក្រោយពេល​ពួកគេ​ចេញទៅ​សារភាព នៅ​ស្នងការ​ប៉ូលិស​នា​ក្រុង​បាងកក​។​

​អ្នក​ទាំងបី​រង​ការចោទប្រកាន់ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តាមរយៈ​សុន្ទរកថា​មួយ​ដែល​បង្ហោះ​ផ្សាយ​លើ​បណ្ដាញ​សង្គម Facebook កាលពី​ថ្ងៃទី​២៩ ខែមិថុនា​របស់លោក​Thanathorn​។​

​ប៉ូលិស​បាន​សួរចម្លើយ​និង​យក​ស្នាម​ក្រយៅដៃ​របស់​អ្នក​ទាំងបី ហើយ​ឱ្យដឹងថា ករណីនេះ​នឹងត្រូវ​បញ្ជូន​ឱ្យ​ស្ថាប័ន​អយ្យការ​។​

​ក្នុងពេល​ជាមួយគ្នា​នោះ លោក​Thanathorn​ដែលជា​មហាសេដ្ឋី​ម្នាក់​ទើប​ងាក​មក​ធ្វើ​នយោបាយ ឱ្យដឹងថា លោក​និង​សហការី​ទាំង​ពីរបាន​ទាត់ចោល​ការចោទប្រកាន់​ខាងលើ​។​

​គួររំលឹកថា រដ្ឋការ​យោធា​ថៃ​នៅ​ថ្ងៃទី​១១​កញ្ញា បាន​បន្ធូរបន្ថយ​ការហាមឃាត់​សកម្មភាព​នយោបាយ​ដើម្បី​បើកផ្លូវ​ឱ្យ​បណ្ដា​គណបក្ស​មាន​សកម្ម​ភាព​មួយចំនួន ប៉ុន្ដែ​គេ​មិន​អនុញ្ញាតឱ្យ​ដំណើរការ​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​នោះទេ​។​

​តាម​ឧបនាយករដ្ឋមន្ត្រី​ថៃ Wissanu Krea-ngam នោះ​ការធ្វើសកម្មភាព​ស្វែងរក​សន្លឹកឆ្នោត​នឹងត្រូវ​បាន​បានអនុញ្ញាត​ក្រោយ​ពេលដែល​ច្បាប់​ស្តីពី​ការបោះឆ្នោត​ត្រូវបាន​អនុម័ត ហើយ​បើតាម​ស្មាន​វា​នឹង​ប្រព្រឹត្តទៅបាន​នៅ​ពាក់កណ្ដាល​ខែធ្នូ​៕
​លី​សា​

spot_img
×