Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ប្រកាស​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​នាំចូល​របស់​ចិន តម្លៃ​២០០.០០០​លាន​ដុល្លារ​

spot_img

​រដ្ឋការ​ប្រធានាធិបតី​អាមេរិក Donald Trump បានប្រកាសថា​នឹង​ដំឡើង​ពន្ធ​១០​ភាគរយ​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ​២០០.០០០​លាន​ដុល្លារ ហើយ​អត្រា​នេះ​នឹង​កើនឡើង​២៥​ភាគរយ​នៅ​ដើមឆ្នាំ​២០១៩​។​

​ប្រធានាធិបតី​អាមេរិក Donald Trump

​សេត​វិមាន​បាន​លុប​ចេញពី​បញ្ជី​នូវ​មុខទំនិញ​ប្រមាណ​៣០០​មុខ ​ប្រៀប​នឹង​បញ្ជី​ដែល​បានរៀបចំ​មុននេះ​។​ក្នុងចំណោម​ទំ​និ​ញ​ដែល​ត្រូវ​លុប​ចេញ​ពី​បញ្ជី​មាន​ នាឡិកា​ឆ្លាត​វែ សារ​ធាតុគីមី​មួយចំនួន​ មួកសុវត្ថិភាព​សម្រាប់កង់​ ឬ​កៅអី​ខ្ពស់​។​

​នៅក្នុង​សេចក្តីប្រកាស​មួយ​ លោកDonald Trump​ ​ឱ្យ​ដឹង​ថា​ ព​ន្ធ​នេះ​នឹង​កើ​ន​ដល់​២៥​ភាគរយ​នៅថ្ងៃទី១​ខែមករា​ឆ្នាំ២០១៩​។​លោក​អះអាង​ថា «​​ប្រសិនបើ​ចិន​ធ្វើ​ការតបត​ប្រឆាំងនឹង​កសិករ​ ព្រមទាំង​វិស័យ​ឧស្សាហ​កម្មរបស់​យើង ភ្លាមៗ​នោះ​យើង​នឹង​ជំរុញ​ដំណាក់កាល​ទី​៣​គឺ​៖​វាយ​ពន្ធ​បន្ថែម​លើ​មុខ​ទំ​និញ​ដែលមាន​តម្លៃ​២៦៧.០០០​លាន​ដុល្លារ​ទៀត​៕
សូយន

spot_img
×