Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស Singapore ចាប់ខ្លួន​ពលរដ្ឋ​វៀតណាម​៤​នាក់ ​​ដែល​សង្ស័យ​ថា​បាន​លួច​ស​ម្លៀ​កបំពាក់​

spot_img

ប៉ូលិស​Singapore បាន​ប្រកាសថា គេ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​មួ​យក្រុមដែល​សង្ស័យ​ថា​បាន​លួច​ស​ម្លៀកបំពាក់​​ថ្លៃៗ​រាប់រយ​កំ​ប្លេ​ពី​ហាង​ជាច្រើន​នៅ​ប្រទេស​នេះ​។

​ចំនួន​សម្លៀកបំពាក់​ដែ​ល​ប្រមូល​បានវិញ​

​​តាម​ Channel NewsAsia ដែល​ដក​ស្រង់​សម្តី​ប៉ូលិស​មូល​ដ្ឋា​នឱ្យដឹងថា​ សម្ភារៈ​ចំនួន​៨៦៨​មុខ​ដែល​ត្រូវបាន​លួច​នោះ​មានតម្លៃ​ដល់​ទៅ​26.000 SGD (​ជាង​២​០.០០០ដុ​ល្លារ)។

​ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​២​នាក់​និង​ស្រី្ត២​នាក់​ដែល​មា​ន​អាយុ​ពី២៦​ដល់៣១​ឆ្នាំ ​នៅ​ស​ណ្ឋាគារមួយ​នៅតាម​ផ្លូវ​ Chin Swee ។​

​ចំនួន​សម្លៀកបំពាក់​ដែ​ល​ប្រមូល​បានវិញ​

​តាម​សមត្ថ​កិ​ច្ច​ឱ្យដឹង​ថា ក្រុម​នេះ​បាន​យក​សម្លៀកបំពាក់​ថ្លៃ​ៗដាក់​ចូលក្នុង​ថង់​ក្រដាសប្រាក់​ដើម្បី​ឆ្ល​ងផុត​ម៉ា​ស៊ីន​ស្កេនហាង​ទំនិញ​​។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​មួយថ្ងៃ​ក្រោយពេល​អ្នកគ្រប់គ្រង​ហាង​ទំនិញ​មួយ​នៅ​តំប​ន់​Pasir Ris Close បាន​រាយ​ការណ៍​ប្រាប់ប៉ូលិស​ថា​ពួក​គេ​បាន​បាត់បង់​ទំនិញ​ជាច្រើន​មុខ​។​

​ចំនួន​សម្លៀកបំពាក់​ដែ​ល​ប្រមូល​បានវិញ​

​តាម​រយៈ​រូបភាព​ពី​កាមេ​រ៉ា​សុ​វត្ថិភាព ​​ប៉ូលិស​ពិ​និ​ត្យ​ឃើញ​ក្រុម​នេះ​តែង​ធ្វើ​សកម្មភាព​ជាប្រចាំ​នៅតាម​ហាង​ជាច្រើន​។​

​ក្រុម​ជនល្មើស​នឹង​រងការ​ចោទ​ពី​បទចោរកម្មនៅ​ថ្ងៃទី​១៨​កញ្ញា​នេះ​។​ប្រសិនបើ​ត្រូវ​កាត់ទោស ពួក​គេត្រូ​បង់​ប្រាក់​ពិ​ន័យ​និង ជាប់ពន្ធ​នាគារ​​៧​ឆ្នាំ​៕

​លី​សា​

spot_img
×