Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លីកាដូ​៖ នគរបាល​បាន​ហាមឃាត់ ដោយ​មិន​ឲ្យ​បើក​វគ្គ​បណ្តុះបណ្តាល អំពី​ការ​ចិញ្ចឹម​មាន់ នៅ​ខេត្ត​ស្វាយរៀង​

spot_img

​ភ្នំពេញ​ ៖ អង្គការ​លីកាដូ នៅ​រសៀល​ថ្ងៃ​ទី​១៧​កញ្ញា បាន​ផ្សាយ​ថា នគរបាល​នៅ​ខេត្ត​ស្វាយរៀង បាន​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​របៀប​ចិញ្ចឹម​មាន់​បែប​ធម្មជាតិ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​សមាគម​កសិករ​ក្នុងស្រុក​មួយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដោយ​បាន​អះអាង​ថា ការរៀបចំ​នេះ មិនទាន់​ត្រូវបាន​អនុញ្ញាត​ដោយ​អាជ្ញាធរ​ក្នុង​តំបន់​។​

​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC) បាន​រៀបចំ​នូវ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី​របៀប​ចិញ្ចឹម​មាន់ តាម​បែប​ធម្មជាតិ ដល់​កសិករ​ចំនួន ៣០​គ្រួសារ នៅក្នុង​ស្រុក​រមាសហែក ហើយ​បាន​អះអាង​ថា​ខាង​សមាគម បាន​ជូនដំណឹង​យ៉ាង​ត្រឹមត្រូវ​ទៅ​ដល់​អាជ្ញាធរ​ភូមិ និង​ឃុំ​រួចហើយ​។​

​គិត​ត្រឹម​ឆ្នាំមុន នគរបាល បាន​បិទ ឬ​ហាមឃាត់​យ៉ាងតិច ការប្រមូលផ្តុំ​គ្នា ដែល​ត្រូវបាន​រៀបចំឡើង ដោយ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ចំនួន ៦​ដង​រួចមកហើយ ដែល​រួមមាន​ការរៀបចំ​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល វេទិកា​អភិវឌ្ឍ​សហគមន៍ និង​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទិ្ធនារី ដោយ​បាន​អះអាង​ថា ខាង​សមាគម​នេះ មិន​បាន​ទទួល​ការអនុញ្ញាត​ពី​អាជ្ញាធរ​។ ចំណែក​លើក​នេះ គឺជា​លើក​ទី​ពីរ​ហើយ ដែល​វគ្គ​បណ្តុះបណ្តាល អំពី​របៀប​ចិញ្ចឹម​មាន់ ត្រូវបាន​អាជ្ញាធរ​រារាំង នៅក្នុង​ស្រុក​រមាសហែក​។​

​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​កសិក​រ ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង នូវ​ជីវភាព​រស់នៅរ​បស់​កសិករ​ទាំងនោះ និង​ការតស៊ូ​មតិ​នានា របស់​អ្នក​ទាំងនោះ ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ ប៉ុន្តែ​វគ្គ​បណ្តុះបណ្តាល​របស់​ស​មាគ​ម​នេះ បែរ​ជា​តែងតែ​ត្រូវ​បាន​រំខាន និង​បិទ ដែល​ជា​ផ្នែក​មួយ​នៃ​ការគៀបសង្កត់​លើ​អង្គការ​សង្គម​ស៊ីវិល​។ នៅ​ខែ​មិនា នគរបាល បាន​សាកសួរ​បុគ្គលិក​សមាគម​នេះ នៅក្នុង​ខេត្ត​តាកែវ ដោយ​ចោទ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​សង្គ្រោះ​ជាតិ ដែល​ជា​ក្រុម​មួយ​ត្រូវបាន​បង្កើតឡើង​ដោយ​សមាជិក អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និរទេស​ខ្លួន នៅ​ក្រៅប្រទេស​។ កាលពី​ខែ​មេសា អត្ថបទ​វិចារណកថា​មួយ ដែល​ត្រូវ​បាន​ចេញផ្សាយ នៅក្នុង​សារព័ត៌មាន​ហ្វ្រេ​សញូរ បាន​ចោទប្រកាន់​សមាគម​នេះ និង​ប្រធាន​របស់​សមាគម លោក ថេង សាវឿន ពី​ការរៀបចំ​ឲ្យមាន​សក​ម្ម​ភាព “​បដិវត្តន៍​ពណ៌​”៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×