Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ដល់​ភាគី​កូរ៉េ ផ្តល់​ឧបករណ៍​ទប់ស្កាត់ កុំឱ្យ​មាន​ការឆ្លង​រល​ក​សញ្ញា ការផ្សាយ​របស់​វិទ្យុ ទៅ​ប្រព័ន្ធ​បញ្ជា​យន្តហោះ​

spot_img

​ភ្នំពេញ ៖ លោក​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ក្នុង​ជំនួប​ជាមួយ​អ្នកជំនាញ​ជាន់ខ្ពស់​ផ្តល់​ប្រឹក្សា​លើ​ការផ្លាស់ប្តូ​រគោល នយោបាយ Digital របស់​កូរ៉េ បាន​ស្នើ​ដល់​ភាគី​កូរ៉េ ក្នុង​ការផ្តល់​ឧបករណ៍​សម្រាប់​ទប់ស្កាត់ កុំឱ្យ​មាន​ការឆ្លង​រល​ក​សញ្ញា ការផ្សាយ​របស់​វិទ្យុ ទៅ​ប្រព័ន្ធ​បញ្ជា​យន្តហោះ​។​

​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​ជួប​លោក មូន ចាងហ្វាន់ អ្នក ជំនាញ​ជាន់ខ្ពស់​ផ្តល់​ប្រឹក្សា​លើ​ការផ្លាស់ប្តូរ​គោលនយោបាយ Digital និង លោក លី ឆេ​ហ៊ុន អ្នកជំនាញការ​ជាន់ខ្ពស់ ផ្តល់​ប្រឹក្សា​លើ​បច្ចេកទេស នៃ​ការផ្សាយ​របស់​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ក្រសួង​ព័ត៌មាន ដើម្បី​ពិនិត្យមើល​ការរីក​ចម្រើ លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល និង ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន​។​

​លោក ខៀវ កាញារីទ្ធ បាន​ស្នើ​ដល់​ភាគី​កូរ៉េ ក្នុង​ការផ្តល់​ជា​សម្ភារ ឬ​ប្រភេទ​ឧបករណ៍​សម្រាប់​ទប់ស្កាត់ កុំឱ្យ​មាន​ការឆ្លង​រល​ក​សញ្ញា ការផ្សាយ​របស់​វិទ្យុ ទៅ​ប្រព័ន្ធ​បញ្ជា​យន្តហោះ ដើម្បី​ឱ្យ​ក្រសួង​ព័ត៌មាន មាន​វិធានការ​សម្រាប់​អនុវត្តន៍ ទៅមុខទៀត​។​

​លោក មូន ចាងហ្វាន់ បាន​បញ្ជាក់​ពី​ការបន្ត​ចូលរួម​ជួយ​លើ ការងារ​ក្នុង​វិស័យ​ព័ត៌មាន និង​ការងារ បច្ចេកទេស បន្ដ​ទៀត​ជា​ពិសេស​ខិតខំ​ស្រាវជ្រាវ ស្វែងរក​ការឆ្លង​ប្រព័ន្ធ​រលកសញ្ញា របស់​ហ្វ្រេ​កង់​វិទ្យុ នៅ​កម្ពុជា ទៅ​ប្រព័ន្ធ​រលកសញ្ញា​បញ្ជា​យន្តហោះ​។ ទាក់ទង​នឹង​កិច្ចការ​នេះ លោក​ជំនាញការ​ខាង​កូរ៉េ​ផ្តល់​ជា​យោបល់​ដល់ ក្រសួង​ក្រសួង ព័ត៌មាន​កម្ពុជា គួរតែ​មាន​បទ​ប្បញ្ញត្តិ​មួយ ដែល​ត្រូវមាន​ការត្រួតពិនិត្យ ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់ ស្ថានីយ​វិទ្យុ​ទាំងអស់​ជា​រៀងរាល់ឆ្នាំ បើសិនជា​ឃើញថា វិទ្យុ​ណាមួយ​មាន​ការឆ្លង​រលកសញ្ញា នៃ​ការផ្សាយ​វិទ្យុ​របស់​ខ្លួន​ទៅ​ប្រព័ន្ធ​ផ្សេងៗ ត្រូវ​បញ្ឈប់ និង​ធ្វើ​ការកែតម្រូវ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×