Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​សម្រាប់​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្លាប់​៥​នាក់ របួស​១៤​នាក់​

spot_img

ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក បណ្តាលឲ្យ​ស្លាប់ ៥​នាក់ របួសធ្ងន់ ១០​នាក់​(​ស្រី​៣​នាក់​) របួសស្រាល ៤​នាក់ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១៤​នាក់​(​យប់​៥​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៥​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​១​នាក់​) , មិន​គោរព​សិទ្ធិ ១​លើក​(​ស្លាប់​១​នាក់​), ប្រជែង ២​លើក​(​ស្លាប់​២​នាក់​), បត់​គ្រោះថ្នាក់ ២​លើក និង​ងងុយដេក ១​លើក​(​ស្លាប់​១​នាក់​) ។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៤​លើក ផ្លូវ​ខេត្ត ៦​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៧​លើក រថយន្ត​តូច ២​លើក រថយន្ត​ធំ ១​លើក ។ ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៣​លើក ស្លាប់​២​នាក់ របួស​៤​នាក់​, កណ្តាល ២​លើក ស្លាប់​២​នាក់ របួស​២​នាក់ និង​ខេត្ត​ស្វាយរៀង ១​លើក ស្លាប់ ១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​១៧​ថ្ងៃ គឺ​ថ្ងៃ​ទី​១-១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៣៦​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៦២​នាក់ របួស​សរុប ៩២​នាក់ របួសធ្ងន់ ១៤៧​នាក់ របួសស្រាល ៤៤​នាក់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×