Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេ​ស្ប៉ា​ញ​៖​ផ្ទុះ​បរិក្ខារ​ចល័ត​លើ​រថភ្លើង​ក្រោម​ដី​នៅ Madrid

spot_img

​មាន​មនុស្ស​៧​នាក់​តម្រូវឱ្យ​មានការ​ព្យាបាល ក្រោយ​ករណី​ផ្ទុះ​បរិក្ខារ​ចល័ត​មួយ​ក្នុង​ខ្សែ​រថភ្លើង​ក្រោម​ដី នាទី​ក្រុង​Madrid ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃទី​១៧​កញ្ញា​។​

​កងកម្លាំង​សង្គ្រោះ​មាន​វត្ត​មាននៅ​កន្លែងកើតហេតុ​

​ស្ថាប័ន​គ្រា​មាន​អាសន្ន Madrid​បញ្ជាក់ថា​ក្នុងចំណោម​មនុស្ស​១២​នាក់​ដែល​តម្រូវឱ្យមាន​ការថែទាំ​សុខាភិបាល មាន​៣​នាក់​រង​ផលប៉ះពាល់​ដោយសារ​ផ្សែង​ដែល​ចេញពី​បរិក្ខារ​ដែល​ឆេះ​នោះ​។​

​តាម​សមត្ថកិច្ច បរិក្ខារ​នេះ​ត្រូវ​បានដាក់​ក្នុង​បា​ឡូ​របស់​អ្នកដំណើរ​ម្នាក់ រួច​ស្រាប់តែ​ផ្ទុះឡើង​បង្ក​ជា​ចលាចល​ក្នុង​ទូរថភ្លើង នៅ​ស្ថានីយ​Principe de Vergara នា​កណ្ដាល​រដ្ឋធានី​Madrid​។​

​ពេលនេះ​គេ​ពុំទាន់​មាន​ព័ត៌មាន​ជាក់លាក់​ថា​វា​ជា Laptop ឬ​ទូរស័ព្ទ​ចល័ត​ឡើយ ។​កងកម្លាំង​ប្រឈម​គ្រា​មាន​អាសន្ន​បាន​មាន​វត្តមាន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ហើយ​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត​។​

​ករណីនេះ​បាន​បង្កឱ្យមាន​ភាព​រាំង​ស្ទះ​សេវា​រថភ្លើង​ក្រោម​ដី​ដែល​ត​ភ្ជាប់​Sainz de Barranda ទៅកាន់​Avenida de America ។ ប្រមាណ​៣០​នាទី​ក្រោយ​កើតហេតុ ទើប​គេ​អាច​បន្ត​សេវា​កម្មនេះ​បាន​៕
​លី​សា​

 

spot_img
×