Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​លួច​ឆក់យក​អាវុធ​ខ្លី​របស់​មន្ត្រីនគរបាល​ម្នាក់​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ដែល​ឆក់​កាបូប​មាន​អាវុធខ្លី​ម៉ាក​GLOCK១៩​មួ​យ​ដើម របស់​មន្ត្រីនគរបាល​ម្នាក់ ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​។ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា បាន​បង្ហាញ មុខ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​តាម​ផ្លូវ​សាធារណៈ​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨ កម្លាំង​ជំនាញ​របស់​ការិយាល័យ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១ នាក់ នៅ​ចំណុច​ផ្ទះសំណាក់​ទិ​តហួរ ផ្លូវលំ សង្កាត់​គោក ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​កាបូបដៃ ពណ៌ ខ្មៅ ) នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៨ ផ្លូវ​លេខ​២៩៤ ភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៣ ខែ សីហា ឆ្នាំ ២០១៨ វេលា​ម៉ោង ១៣ និង ០០ នាទី ។​

​ជនរងគ្រោះ​ឈ្មោះ ម៉េង វិមាន​តារា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​នគរបាល​ស្នាក់​នៅផ្ទះ​លេខ​១៥៤ ផ្លូវ​បេតុង ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ សម្ភារៈ​បាត់បង់​មាន អាវុធខ្លី​ម៉ាក​GLOCK១៩ ពណ៌​ខ្មៅ លេខ​AAMY៨៦០​ផលិត​នៅ​ប្រទេស​អាមេរិក ចំនួន​១ ដើម បង់​អាវុធខ្លី ចំនួន ១ គ្រាប់​ចំនួន ១៥ គ្រាប់ ទូរស័ព្ទដៃ​ម៉ាក Samsung GalaxyS9 ពណ៌ ខ្មៅ ស៊ីម​កាត​លេខ ០៩៧៨៧៧៨៨៨១ ប័ណ្ណ​សម្គាល់​យានយន្ត ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-8798 ប័ណ្ណបើកបរ ចំនួន ១ អត្តសញ្ញាណ ប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន ១ កាត​ATM ចំនួន ៤ សន្លឹក ប្រាក់រៀល ចំនួន ៤ លាន​រៀល និង​ប្រាក់​ដុល្លារ ២០ ដុល្លារ​អាមេរិក ។​

​ជនសង្ស័យ​ឃាត់ខ្លួន​បាន​ឈ្មោះ ម៉ន សំនៀង ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៦០E0Z ផ្លូវ​លេខ​១២២ ក្រុម​៧០ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ វត្ថុតាង​ចាប់​យក​មាន​អាវុធខ្លី​ម៉ាក GLOCK១៩ ពណ៌​ខ្មៅ លេខ​AAMY៨៦០​ ផលិត​នៅ​ប្រទេស​អាមេរិក ចំនួន​១ ដើម បង់​អាវុធខ្លី ចំនួន ១ គ្រាប់​ចំនួន ៤ គ្រាប់ ជា​របស់​ជនរងគ្រោះ ឈ្មោះ ម៉េង វិមាន​តារា ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×