Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​រោង​ផលិត​ស្រា ​beer​ មាន​អាយុកាល​១៣០០០​ឆ្នាំ​

spot_img

​ក្រុម​អ្នកជំនាញការ​នៃ​សកល​វិទ្យាល័យ​ Stanford​ និង​សកល​វិទ្យាល័យ​Haifa ឱ្យ​ដឹង​ថា​​ គេបាន​រកឃើញ​វត្តមាន​នៃ​រោង​ផលិតស្រាbeer​ មួយ​មាន​អាយុកាល​បុរាណ​បំផុត​ពិភពលោក​ ស្ថិតក្នុង​ល្អាង​ភ្នំ​មាន​ឈ្មោះថា Raqefet ជិត​ទីក្រុង​Haifa​។​

​ក្រុម​បុរាណ​វិទូ​កំ​ពុង​ធ្វើ​កំណាយ​នៅ​ល្អាង​ភ្នំ Raqefet ជា​កន្លែង​ដែល​ពួក​គេរកឃើញ​រោង​ផលិត​ស្រា​beer​ ​13,000-year-old

​ក្រុម​បុរាណ​វិទូ​កំ​ពុង​ធ្វើ​កំណាយ​នៅ​ល្អាង​ភ្នំ Raqefet ជា​កន្លែង​ដែល​ពួក​គេរកឃើញ​រោង​ផលិត​ស្រា​beer​ ​13,000-year-old ។​ផ្អែក​តាម​ស្លាកស្នាម​បន្សល់​ទុ​ក ​ក្រុម​ស្រាវជ្រាវ​វិភាគ​ឃើញ​ថា ​នៅទីនេះ​គេ​ធ្លាប់​ផ្អាប់​ធ្វើឱ្យ​ឡើង​មេ​នូវ​ស្រូវ​សាឡី​ដើម្បី​ធ្វើ ស្រា​beer​ ក៏ដូចជា​ប្រើប្រាស់​ទីនេះ​ដើម្បី​ស្តុក​ទុក​ស្បៀងអាហារ​នៅ​អំ​ឡុង​ចុង​យុគ​ថ្ម​ចាស់​កាលពី​១៣០០០​ឆ្នាំមុន​។​

​ក្រុម​បុរាណ​វិទូ​កំ​ពុង​ធ្វើ​កំណាយ​នៅ​ល្អាង​ភ្នំ Raqefet ជា​កន្លែង​ដែល​ពួក​គេរកឃើញ​រោង​ផលិត​ស្រា​beer​ ​13,000-year-old

​តាម​របា​យការ​ណ៍ដែល​ចុះផ្សាយ​លើ​ទស្សនា​វដ្តី Journal of Archaeological Science ល្អាង​Raqefet​ គឺជា​ផ្នែក​មួយ​នៅ​​តំបន់​គោរពបូជា​និង​ទីលាន​កប់ខ្មោច​តាំងពី​សម័យ​បុព្វកាល​។​ហេតុនេះ​របកគំហើញ​ថ្មី​ខាងលើ​បានបញ្ជាក់​ចំពោះ​ទស្សនៈ​ដែល​លើកឡើងថា​ស្រា​beer​ មាន​តួនាទី​ណាមួយ​នោះ​ក្នុង​វប្បធម៌​របស់​មនុ​ស្សបុ​រាណ​នៅ​តំបន់​សមុទ្រ​ម៉េ​ឌី​ទែ​រា​ណេ​៕

លីសា

spot_img
×