Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន​-​កូរ៉េ​លើក​ទី​១ នឹង​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ លោក​ទេសរដ្ឋមន្ត្រី​ក៏​បាន​ជម្រាបជូន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន​-​កូរ៉េ​លើក​ទី​១ អំពី​គម្រោង​អភិវឌ្ឍន៍​នានា​ ​ដែល​ក្នុងនោះ​រួមមាន​៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ​ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ ក្រុងព្រះសីហនុ​ ​និង​គម្រោង​សាងសង់​កំពង់ផែ​កុងតឺន័រ ថ្មី​ជម្រៅ​១៤,៥​ម៉ែត្រ ដែល ស្រប​តាម​ចក្ខុវិស័យ​នៃ​ការពង្រីក​ការតភ្ជាប់​ផ្លូវ​ហាយ​វេ​អាស៊ី ត​ភ្ជាប់​ពី​​ប្រទេស​ថៃ ទៅ​រាជធានី​ភ្នំពេញ និង​ផែនការមេ​ស្តី​ពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥​។​

​ថ្ងៃ​ទី​ចន្ទ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កម្ពុជា​ ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន​-​កូរ៉េ​លើក​ទី​១ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។​

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោកស្រី Kim Hyun Mee រដ្ឋមន្ត្រី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​នៃ​សាធារណរដ្ឋ​កូរ៉េ​។​
​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា​៖ កិច្ចប្រជុំ​នេះ​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​​កាន់តែ​រឹងមាំ​ថែមទៀត​ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​បណ្តា​ប្រទេស​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ​។​

​លោក​ទេសរដ្ឋមន្ត្រី​ជម្រាបជូន​អំពី​សមិទ្ធផល​នានា ដែល​កម្ពុជា​សម្រេចបាន​បន្ថែមទៀត នា​ពេល​ថ្មីៗ​នេះ ក្នុង​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ស្តីពី​”​ទីក្រុង​ឆ្លាត​” និង “​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចេរភាព​” ក្នុងដំណាក់កាល​អន្តរ​កាល​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៣​ទៅកាន់​បដិវត្តន៍​ ឧស្សាហកម្ម​ទី​៤​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ការកសាង និង​ការអភិវឌ្ឍ​បណ្តាញ​ផ្លូវថ្នល់ ប្រកបដោយ​ប្រសិទ្ធភាព កំពង់ផែ​ទឹកសាប​​កំពង់ផែ​ទឹក​ជ្រៅ ព្រលានយន្តហោះ ផ្លូវដែក ត​ភ្ជាប់​ពី​រាជធានី​រាជធានី​ភ្នំពេញ ជាមួយ​ប្រព័ន្ធ​ផ្លូវដែក​របស់​ប្រទេស​ថៃ​ ​និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​។​

​លោក​ទេសរដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ផងដែរ អំពី​ការរីកចម្រើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​អត្រា​កំណើន ប្រចាំឆ្នាំ​ស្ថិត​ក្នុង​រង្វង់​៧​ភាគរយ​​ក្រោម​ម្លប់​សន្តិភាព និង​ស្ថេរភាព​នយោបាយ របស់​ប្រទេស និង​លើកកម្ពស់ ប្រទេស​កម្ពុជា​ ​ពី​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ទៅ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​។​

​ជា​ចុងក្រោយ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រជាជន​​និង​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ផ្តល់​ការគាំទ្រ ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង ដល់​ហេដ្ឋារចនាសម្ព័ន្ធ នៅ​កម្ពុជា​ ​និង​ដែល​បាន​រួមចំណែក ដល់​ការអភិវឌ្ឍ​ផែនការមេ សម្រាប់​វិស័យ​ដឹកជញ្ជូន តាម​ផ្លូវទឹក បណ្តាញ​ផ្លូវដែក​ ​និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផងដែរ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×