Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ងាយ​មាន​សង្សារ​ទេ ដល់​មាន​ចង្រៃ​ហ្មង​! ស្គាល់​គ្នា៤​ថ្ងៃ​ខ្ចីលុយ 140$ ហើយគេចវេសអត់សង និង​ហួសចិត្ត Cmt អួត​គេ​សុទ្ធតែ​បាន​ស៊ីចុក​ទៀត (​វីដេអូ​)

spot_img

​នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់ កាលពីពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មិត្តភក្តិ និង​ហ្វេ​នៗ​របស់​នាង មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​បានឃើញ​នាង​ស្រាប់តែ​បង្ហោះ​រឿងរ៉ាវ​ពាក់ព័ន្ធ​មិត្ត​ប្រុស​របស់ខ្លួន ដែល​បាន​ទាក់ទង​គ្នា​បាន​៤​ថ្ងៃ ហើយ​បាន​ខ្លី​លុយ​យកទៅ​ធ្វើ​ឡាន សរុប​ចំនួន ១៤០ ដុល្លារ ប៉ុន្តែ បែរជា​គេចវេស (block ហ្វេ​ស​ប៊ុ​ក ទូរស័ព្ទ​ខ​ល​ពុំ​ចូល​) ពុំ​សង នៅពេល​នាង​ទារលុយ ខណៈ​ត្រូវការ​លុយ​ផ្ញើ​ឲ្យ​ម្តាយ ។

​ដោយ​គិតថា បុរស​រូបនេះ​ពុំបាន​ស្រលាញ់​នាង​ដោយ​ចិត្ត​ស្មោះ និង​ចង់​លេងសើច បោកប្រាស់​នាង​បែបនេះ នាង​ក៏​សម្រេចចិត្ត​បង្ហោះ​ដំណើរ​ដើមទង​នៃ​សាច់រឿង​ទាំងអស់​ជា​បន្តបន្ទាប់ រហូត​ឡើង​ល្បី ធ្វើ​ឲ្យ​ខាង​ប្រុស​សម្ងំសុខ​លែង​បាន Chat សុំ​ដាក់​លក្ខខណ្ឌ​សុំ​ឲ្យ​លុប​អ្វីៗ​នាង​បង្ហោះ និង​សន្យា​សងលុយ​នាង​វិញ​តាម ABA ។ ហើយ​រឿងរ៉ាវ​នេះ​ក៏បាន​ស្ងប់ស្ងាត់ បន្ទាប់ពី​បុរស​នោះបាន​សងលុយ​នាង​រួចរាល់ ។​

​ប៉ុន្តែ វា​បានធ្វើ​ឲ្យ​ក្តៅក្រហាយ​ជាថ្មី នៅពេល​នាង​បាន​រកឃើញថា បុរស​នេះ​ដែល​នៅ​ពុំទាន់​ចេញមុខ​សុំទោស​នាង​ឲ្យ​បាន​ពេញលេញ​ផង​នោះ តែ​បែរជា​ឆ្លៀត​បង្ហោះ​អួត​គេឯង​ថា សុទ្ធតែ​បាន​ស៊ីចុក​នាង​ទាំង​ស្រវឹង ហើយ​អត់​បាន​ឲ្យ​លុយ ទើប​នាង​តាម​រករឿង​បែបនេះ ។ ហេតុនេះ នាង​នៅតែ​បង្ហោះ និង​លេង​កំដរ​ជូន​ម៉ា​សប្បាយ ដរាបណា​បុរស​រូបនេះ​ចេញមុខ​សុំទោស​រូបនាង​ជា​លើកចុងក្រោយ ចំពោះការនិយាយ​បង្ខូច​កេរ្តិ៍​ឈ្មោះ​​របស់​នាង​​បែប​នេះ​ ។

​ខាងក្រោម​នេះ​ជា​សំណេរ​របស់​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ស្រី​ស្អាត Dalis Kelly ដែល​បាន​សរសេរ​បង្ហោះ​យ៉ាង​កប់ៗ​ដូច្នេះ​ថា​៖

«​រឿង​លុយ​140$ ដែល​ខាង​ប្រុស​គេចវេះ​មិន​សងខាង​ស្រី ហេតុ​អី​ត្រូវ​វែងឆ្ងាយ​ដល់​រឿង​សុ​ី​ចុក រឿង​ដេក រឿង​ខូច​ឈ្មោះ​មនុស្ស​ស្រី​?
​បងៗ​ដែល​និយាយ​សម្តី​ចឹ​ង​ចេញមក បង​មាន​ខួរក្បាល​ទេ​? បើ​បង​ជា​ខ្ញុំ​បង​ស​ង្ងំ​អោយគេ​បោក​លុយ​ហើយ​បង្ខូចឈ្មោះ​ព្រោះ​ខ្លួន​ជា​ស្រី​ចឹ​ង​មែន​?
​មានច្បាប់​ណា​ដែល​មនុស្ស​ស្រី​មិនអាច​ចេញមក​បកស្រាយ​រក​យុត្តិធម៌​ពេល​គេ​បរិហារកេរ្តិ៍​ខ្លួន​ទេ​?
​សម័យ​នេះហើយ តម្លៃ​ខ្ញុំ​នៅលើ​ខ្ញុំ មនុស្ស​ស្គាល់​ខ្ញុំគេ​ដឹងថា​ខ្ញុំ​ជាម​នុស្ស​ស្រី​បែបណា​! បងៗ​ត្រឹម​ជាម​នុស្ស​ក្រៅសង្គម​ដែល​ខ្លាច​សង្គម​ជាន់​ហ្នឹង ម៉េច​ហ្នឹង​អាចយ​ល់ពី​មនុស្ស​ស្រី​រឹងមាំ​ដើរ​លើ​វី​ថី​សង្គម​ដូច​ខ្ញុំ​? ?»

«​អោយ​វា​ចឹ​ង​ឡើង ? ដាក់អោយ​ម៉ាក់​ប៉ា​គាត់​ដឹង កូនប្រុស​គាត់​នាំ​មោទនភាព​ប៉ុណ្ណា​ជូន​គាត់​?
​សុំ​បញ្ជាក់​! ទាក់ទង​បួន​ថ្ងៃ តែ​ស្គាល់​តាម​ហ្វេ​ស​បុក​3​ឆ្នាំ​ជាង​ហើយ កុំ​ថា​ខ្ញុំ​ខាង​ស្រី​ល្ងង់ ងុប​ង​ល់ ឆាប់​ជឿ ព្រោះ​ពេល​ស្រលាញ់ គឺ​ខ្វាក់​ហើយ​!»

«​ខ្ញុំ​ជាមួយ​គាត់​ទាក់ទង​គ្នា​បាន​បួន​ថ្ងៃ ឡាន​របស់គាត់​បើក​បុក​ហ្នឹង​តុៗ ហើយ​អត់លុយ​ធ្វើ ក៏​ខ្ចី​ខ្ញុំ​120$​នៅ​ថ្ងៃ​14​ខែ​6 ឯ​20$​ទៀត​គឺ​គាត់​អោយ​វេរ​ទៅ​គេ មិនដឹង​វេរ​អោយ​អ្នកណា​ទេ​!
​តាំង​ពីថ្ងៃ​ខ្ចីលុយ​ហ្នឹង​មក​គាត់​គេច​មុខ​មិនដែល​ជួប ទូរស័ព្ទ​មិន​ខ​ល​ដូច​មុន ឆាត​ក៏​មិនសូវ​តប
​ខ្ញុំ​ទា​គាត់​បែប​ធម្មតា​ដោយ​ប្រាប់​បង​ផ្ញើអោយ​ម៉ាក់​100$​បាន​អត់​? ឬ​បង​មាន​ខ្លះ​អត់​សា​រ៉េ​អោយ​អូន​ផង តែ​គាត់​អត់អោយ គាត់​ស្ងាត់បាត់​ឆឹង ដល់​ខែ​នេះ​ថ្ងៃ​6​ខ្ញុំ​ឆាត​សួរថា លុយ​ហ្នឹង​អត់អោយ​ម៉​ង​ហី​? ហើយពី​ម្សិល​ម្ងៃ​ខ្ញុំ​រក​ឆាត​សួរ​ម្តងទៀត​ក៏​ឆាត​មិន​ចេញ​ព្រោះ​គេ​block​បាត់ ខ្ញុំ​បន្ត​យក​ទូរស័ព្ទ​2-3​លេខ​ផ្សេងគ្នា​ខ​ល​ទៅ គាត់​អត់​ហើយ​ខ្លះ​គាត់​លឺ​សម្លេង​ក៏​ចុ​ុ​ច​បិទ​ហើយ​block number​ទៀត​!
​មុន​ខ្ញុំ​ផុស​ម្សិលមិញ ខ្ញុំ​ឆាត​ទៅ​acc​មួយទៀត​ដែល​គាត់​ទុកចោល​តែ​អត់​block​ខ្ញុំ​ថា កុំ​ដោយសារ​លុយ​ប៉ុណ្ណឹង​ធ្វើអោយ​មើលគ្នា​មិន​ត្រង់ តែ​គាត់​អត់​តប ហើយ​ខ្ញុំ​ក៏​បង្ហោះ​ការពិត​ទើប​គាត់​ខ​ល​មកសុំ​បកស្រាយ​សុំ​សំរួល​ហើយ​សុំ​សងលុយ​តាម​ABA​និង​សុំអោយ​លុប​អ្វីដែល​ផុស​ពី​ម្សិលមិញ ដំបូង​ខ្ញុំ​ថា​អត់​ទេ តែ​មិន​ដល់​2​ម៉ោង​ផង​មាន​អ្នក​share​ដល់​1K​ខ្ញុំ​ក៏​ព្រម
​គេ​សងលុយ​ខ្ញុំ​ក៏​លុប​តាម​ពាក្យសម្តី​ដោយ​មិន​ភ្លេច​យាយ​ថា​ចប់​ហើយ​block​គេ តែ​អាណា​ដឹង​សត្វ​នៅតែ​សត្វ​គេ​ផុស​វែងឆ្ងាយ​ថា​ខ្ញុំ​មុខលុយ cmt​សុទ្ធតែ​ថា​សុ​ី​ខ្ញុំ​ទាំង​ស្រវឹង​អត់​បានអោយ​លុយ​ទើប​ខ្ញុំ​រករឿង​ចឹ​ង ហាហា​ហា ខ្ញុំ​មាន​ភស្តុតាង​គ្រប់យ៉ាង ខ្ញុំ​អាច​ថត​ជា​វីដេអូ​គ្រប់​chat​ពេល​គេ​ភ័យ​ដូច​ឆ្កែ​ទាល់ជ្រក​ពី​ម្សិលមិញ​!
​ហើយ​មុននេះ​ខ្ញុំ​សើរើ​ម្តងទៀត​ព្រោះ​ខ្ញុំ​ទ្រាំ​និង​status and cmt​ដែល​គាត់​បង្ខូចឈ្មោះ​ខ្ញុំ​មិនបាន​ទើប​ខ្ញុំ​post វេលា​ម៉ោង​5​កន្លះ​នេះ​គាត់​ខ​ល​មក ខ្ញុំ​ថា​ទាល់តែ​គាត់​post​ទទួលកំហុស​ហើយ​សុំទោស​ខ្ញុំ​អោយ​ល្បី​ដូច​អី​ដែល​គាត់​បង្ខូច​ខ្ញុំ​ទើប​ខ្ញុំ​ឈប់​! សុំ​ដឹងថា​ខ្ញុំ​រវល់​ណាស់​គ្មាន​ពេល​ទេ តែ​គាត់​ខ្លួនឯង​អ្នក​ចាប់ផ្តើម​បោក​ទឹកចិត្ត បោក​ក្តី​ស្រលាញ់ បោក​ពេលវេលា បោក​លុយ​! ហើយ​ខ្ញុំ​នឹងមិន​ព្រម​ចប់​ជាដាច់ខាត​បើ​គាត់​មិន​សុំទោស​អោយ​ពេញមុខ​ពេញមាត់​!!! បើ​ខ្លាំង​ក៏​អញ្ជើញ​លេង​តាមចិត្ត​ព្រោះ​មនុស្ស​ប្រុស​ដូច​គាត់​មិនបាច់​ខ្ញុំ​ដៀល​ក៏មាន​បងប្អូន​អ្នកមាន​ភ្នែក​ចេះ​មើល​ភស្តុតាង​ចេះ​អាន​អក្សរ​ខ្មែរ​ជួយ​ជេ​ដែរ​?» ៕ ចន្ទី

spot_img
×