Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​សាធារណការ​កម្ពុជា​កូរ៉េ ពិភាក្សា​ពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការធ្វើឱ្យ​ប្រសើរឡើង នូវ​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ថ្ងៃ​ចន្ទ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួបពិភាក្សា​ទ្វេភាគី ជាមួយ​លោកស្រី Kim Hyun Mee រដ្ឋមន្ត្រី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​នៃ សាធារណរដ្ឋ​កូរ៉េ​។ រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​អំពី​វិធីសាស្ត្រ​ល្អៗ ដើម្បី​ពង្រឹង​កិច្ចសហការ​រវាង​គ្នា ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា តាមរយៈ​បច្ចេកវិទ្យា​ហេដ្ឋារចនាសម្ព័ន្ធ​។​

​លោកស្រី​រដ្ឋមន្ត្រី Kim Hyun Mee បាន​ជម្រាបជូន​ពី​ឆន្ទៈ​របស់​សាធារណរដ្ឋ​កូរ៉េ ក្នុង​ការជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ប្រព័ន្ធ​។ ការអភិវឌ្ឍ​នេះ​រួមបញ្ចូល​ទាំង បច្ចេកវិទ្យា​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ និង​ព័ត៌មាន​មូលដ្ឋាន ការគាំទ្រ​ផ្នែក​បច្ចេកវិទ្យា កម្មវិធី​ស្រាវជ្រាវ​និង​ផ្លាស់ប្តូ​រសុស​វែរ (​ដែល​អាច​ឱ្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​កម្ពុជា​មាន​លទ្ធភាព​ទទួលបាន​) ព្រម​ទាំង​ការបង្កើត មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ផងដែរ​។​

លោក​ទេសរដ្ឋមន្ត្រី​បានកត់សម្គាល់ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​ក្នុង​រយៈពេល​ប្រាំ​ចុងក្រោយ​នេះ ដោយ​បាន​ជួយ​ធ្វើឱ្យ​ប្រសើរឡើង ដល់​ការបំពាក់​ឧបករណ៍​សុវត្ថិភាព សម្ភារៈ​សុវត្ថិភាព និង​វិធានការ​សុវត្ថិភាព​លើ​ផ្លូវ​ជាតិ​របស់​កម្ពុជា ការសាងសង់​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ ការធ្វើឱ្យ​ប្រសើរ​ឡើង​រោងចក្រ​ប្រព្រឹត្ត​កម្ម​សំណល់​ទឹក​កខ្វក់ និង​ទឹកទន្លេ​កម្ពុជា និង​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង បណ្តាញ​ផ្លូវថ្នល់​ផ្សេងទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​លោកស្រី​រដ្ឋមន្ត្រី​កូរ៉េ អំពី​គម្រោង​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត ជាមួយ​និង​អង្គការ​KOICA ដែល​ក្នុងនោះ​រួមមាន​៖ ការធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​នានា រោងចក្រ ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​សៀមរាប និង​ក្រុង​តាខ្មៅ ការបង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​វិទ្យាស្ថាន​មន្ទីរពិសោធន៍ និង​បណ្តុះបណ្តាល និង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍន៍​កំពង់ផែ​។​

លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ផ្តល់​ការគាំទ្រ​ដល់​គម្រោង​ទាំងនេះ​។ ជា​ការឆ្លើយតប​ទៅនឹង​សំណើ​របស់​លោក​ទេសរដ្ឋមន្ត្រី លោកស្រី​រដ្ឋមន្ដ្រី បាន​យល់ព្រម​ជូន​ដំណឹង ដល់​រដ្ឋាភិបាល​កូរ៉េ អំពី​សំណើ​ទាំងនេះ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​បាន​ផ្តល់ ជំនួយ​អភិវឌ្ឍន៍​ហេដ្ឋា រចនាសម្ព័ន្ធ ជាច្រើន​នៅ​កម្ពុជា និង រង់ចាំ​កិច្ចសហការ​បន្ត នាពេល​អនាគត​រវាង​ប្រទេស​ទាំង​ពីរ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×