Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រូបង្រៀន​ម្នាក់ ត្រូវ​រថយន្ត​បុក​បណ្តា​ល​ឲ្យស្លាប់​នៅនឹងកន្លែង​

spot_img

​កណ្តាល ​៖ នគរបាល ស្រុក​ស្អាង បានឲ្យដឹងថា គួរឲ្យ​សង្វេគ​ណាស់ !!! លោក​គ្រូបង្រៀន​ម្នាក់ ត្រូវ​រថយន្ត​បុក​បណ្តា​ល​ឲ្យស្លាប់​នៅនឹងកន្លែង ពេល​កំពុង​ជិះ​ម៉ូតូ ឯ​រថយន្ត​បង្ក បើក​រត់គេច​បាត់ស្រមោល ដែល​ករណី​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ កើតហេតុ​នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០​និង​២៥​នាទី​ ​នៅ​ចំណុច​ផ្លូវ​លេខ​២១ ស្ថិតនៅ​ភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ថា ដោយ​មាន​រថយន្ត​១​គ្រឿង (​មិន​ស្គាល់​អត្តសញ្ញាណ​) បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ធ្វើដំណើរ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក SUZUKI VIVA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល​1A-3051 បើកបរ​ដោយ​ឈ្មោះ មៃ ប៊​ន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​ខ្ពប​លើ ឃុំ ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល ដែល​កំពុង​ធ្វើដំណើ​រ​បញ្ច្រាសទិ​គ្នា ពី​ជើង​ទៅ​ត្បូង បណ្តាលឲ្យ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើក​រថយន្ត​រត់គេចខ្លួន​បាត់ ។​ ​សាកសព សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​នគរបាល​បាន​សន្និដ្ឋានថា ករណី​នេះ​បង្កឡើង​ដោយ​អ្នកបើករថយន្ត​ប្រភេទ​ទេសចរណ៍ បើកបរ​ក្នុង​ល្បឿន​លឿន​(​ត្រង់​ចំណុច​ផ្លូវ​កោង​) ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ​កើតឡើ​ង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×