Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​កាត់ទោស​សកម្មជន​តៃវ៉ាន់​ម្នាក់​ពីបទ ធ្វើ​វិទ្ធង្សនា​

spot_img

​តុលាការ​នៅក្នុង​ប្រទេស​ចិន​បាន​កាត់ទោស​សកម្មជន​តៃវ៉ាន់​ម្នាក់​ឲ្យ​ជាប់គុក​រយៈពេល ៥​ឆ្នាំ​ពី​បទ​ធ្វើការ​ប៉ះ​បោរ​ប្រឆាំង​នឹង​រដ្ឋអំណាច (​វិទ្ធង្សនា​)​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន BBC នៅ​រសៀល​ថ្ងៃ​អង្គារ ទី ២៨​នេះ​។​

​លោក Lee Ming-che ត្រូវបាន​គេ​កាត់ទោស​កាលពី​ខែ​កញ្ញា ពី​បទ​ប៉ុនប៉ង​ផ្សព្វផ្សាយ​របប​លទ្ធិ​ប្រជាធិបតី​សេរី​ពហុបក្ស នៅក្នុង​ការសន្ទនា​ឆ្លើយឆ្លង​ជា​ក្រុម​។​

​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ បាន​រីះគន់​យ៉ាង​ខ្លាំង​ទៅនឹង​ការកាត់ទោស​របស់​តុលាការ​ចិន​លើ​ប្រជាជន​របស់​ខ្លួន ដោយ​លើកឡើង​ថា “​ពួកយើង​មិន​អាច​ទទួលយក​វា​បាន​ទេ​”​។​

​ករណី​នេះ​ដំបូង​ឡើង​ចាប់ផ្តើម​មាន​ការ​ជ្រួលច្របល់​ក្នុង​ខែ​មិនា នៅពេល​ដែល​សកម្មជន​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​បាន​បាត់​ខ្លួន​ដោយ​អាថ៌កំបាំង ខណៈ​ពួកគេ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​។​

​អាជ្ញាធរ​ចិន ក្រោយមក​បាន​បញ្ជាក់ថា ពួកគេ​ទាំងនោះ​ត្រូវបាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ពី​បទ​សង្ស័យ ធ្វើការ​ប៉ះ​បោរ​ប្រឆាំង​រដ្ឋអំណាច​។​

​លោក Lee Ming-che លេចមុខ​ក្នុង​តុលាការ​កាលពី​ខែ​កញ្ញា ក្នុង​ខេត្ត​ហូ​ណាន ប្រទេស​ចិន​។ គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើ​កិច្ចការ​ជាមួយនឹង​ជនជាតិ​ចិន​ម្នាក់ ក្នុង​ការផ្សព្វផ្សាយ និង​បង្ហោះ​ការបញ្ចេញមតិ​ដែល​វាយប្រហារ​លើ​រដ្ឋាភិបាល​ចិន និង​ផ្សព្វផ្សាយ​លទ្ធិប្រជាធិបតេយ្យ​លើ​បណ្តាល​សង្គម និង​វេទិការ​ផ្ញើ​សារ​។​

​ក្រុមគ្រួសារ និង​អ្នកធ្វើការងារ​ជាមួយនឹង​លោក Lee បាន​និយាយថា គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​នោះទេ គាត់​គ្រាន់តែ​ចែករំលែក​នូវ​អ្វី​ដែល​គាត់​មាន​បទពិសោធន៍​ជា​សកម្មជន​។​

​នៅក្នុង​សេចក្តី​ថ្លែង​ការ​នៅ​ថ្ងៃ​អង្គារ​នេះដែរ ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ សៃ អ៊ីង វិន (Tsai Ing-wen) បាន​ស្នើ​ជា​ថ្មី​ម្តងទៀត​ឲ្យមាន​ការដោះលែង​លោក Lee ហើយ​បាន​លើកឡើង​ថា តៃវ៉ាន់​មិន​អាច​ទទួលយក​ការកាត់ទោស​នោះទេ ហើយ​ការផ្សព្វផ្សាយ​លទ្ធិប្រជាធិបតេយ្យ​គឺ​គ្មាន​កំហុស​នោះទេ​៕ ដោយ ៖ សុភ័ក្ត្រ​

spot_img
×