Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Kim Jong-un ចេញ​ទៅដល់​ព្រលានយន្ដហោះ​ទទួល​ប្រធានាធិបតី​កូរ៉េខាងត្បូង​ (វីដេអូ)

spot_img

​ប្រធានាធិបតី Moon Jae-in​ទៅ​ទស្សនកិច្ច​កូរ៉េខាងត្បូង​រយៈពេល​៣​ថ្ងៃ ហើយ​មាន​គម្រោង​ប្រជុំ​យ៉ាងតិច​២​លើក​ជាមួយ​មេដឹកនាំ Kim Jong-un​។​

​លោក​Moon Jae-in និង​លោក​Kim Jong-un អង្គុយ​លើ​រថយន្ដ​បើក​ដំបូល​ជាមួយគ្នា​ទៅដល់​ផ្ទះ​ភ្ញៀវ​Paekhwawon. រដ្ឋាភិបាល​

​នៅ​ថ្ងៃទី​១៨​ខែកញ្ញា បន្ទាប់ពី​ពិធី​បដិសណ្ឋារកិច្ច មេដឹកនាំ​កូរ៉េខាងត្បូង​និង​មេដឹកនាំ​កូរ៉េខាងជើង​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយគ្នា ហើយ​ក្រោយ​ជំនួប​កំពូល​នៅវេលា​ព្រលប់​អ្នក​ទាំងពីរ​នឹង​ទៅ​ទស្សនា​កម្មវិធី​វិចិត្រសិល្បៈ​ពិសេស​មួយ​។​

​នៅ​ថ្ងៃទី​១៩​កញ្ញា មេដឹកនាំ​កូរ៉េ​ទាំងពីរ​បន្ត​ជំនួប​នៅពេល​ព្រឹក ក្រោយ​ពិសា​អាហារ​ថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន​Okryugwan នឹង​ទៅ​ទស្សនកិច្ច​មូលដ្ឋាន​សំខាន់​មួយចំនួន​នា​រដ្ឋធានី​ព្យុងយ៉ាង​។​

​កម្មវិធី​ការងារ​ថ្ងៃ​ទស្សនកិច្ច​ថ្ងៃទី​២០​កញ្ញា នៅ​មិនទាន់​បានប្រកាស​។​

​ខាងក្រោម​គឺជា​រូបភាព​នៃ​ពិធី​បដិសណ្ឋារកិច្ច​ប្រធានាធិបតី​កូរ៉េខាងត្បូង​៕
​សូ​យ​ន​

spot_img
×