Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ស្ទើភ្លើង​ចេញ​ប្លន់ ដក​កាំភ្លើង​ភ្លាត់ស្នៀត មានអី​រត់​បាតជើង​ស​ព្រាត​ខ្លួនឯង​! (វីដេអូ)

spot_img

ឧក្រិដ្ឋជន​​បច្ចុប្បន្ន​ប្លន់​មិន​រើសមុខ មិន​ថា​ក្មេង​ឬ​ចាស់ ឲ្យតែ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ពួកគេ​។​ ​ចោរប្លន់​មិន​មែន​សុទ្ធតែ​មាន​ថ្ងៃល្អ និង​អាច​ប្លន់​បាន​សម្រេច​គ្រប់​ពេល​នោះ​ទេ ដូច​ករណី​ប៉ង​ប្លន់​​ប្រដាប់អាវុធ​មួយ​នេះ​ជាដើម ដោយ​ចោរ​ស្ទើភ្លើង​នោះ បាន​ដក​កាំភ្លើង​បំរុង​ភ្ជង់​អ្នក​គិតលុយ​​ម្នាក់​ក្នុង​ហាង​លក់​បារី​អេឡិចត្រូចនិច ប៉ុន្តែ​បែរជា​ដក​កាំភ្លើង​ភ្លាត់ស្នៀត មានអី ត្រូវរ​ត់​បាតជើង​​ស​ព្រាត​ខ្លួនឯង​។​

​ករណី​ប៉ង​ប្លន់​ប្រដាប់អាវុធ​នេះ កើតឡើង​កាលពី​ពេល​ថ្មីៗ​នៅក្នុង​រដ្ឋ Colorado សហរដ្ឋ​អា​មេ​រិច​។​

​បើ​តាម​វីដេអូ បានបង្ហាញ​ថា មាន​បុរស​ម្នាក់​ដើរ​ចូល​ក្នុង​ហាង ហើយ​នៅពេល​ដើរ​ចូលមក​ដល់​កន្លែង​​គិតលុយ គាត់​ក៏​បាន​ដក​កាំភ្លើង​ចេញ​ពី​ហោប៉ៅ ប៉ុន្តែ​មិ​ប្រយ័ត្ន​ក៏របូត​កាំភ្លើង​ធ្លាក់​នៅ​កន្លែង​គិត​​លុយ ហើយ​អ្នក​គិតលុយ​ស្ទុះទៅ​រើស​វា​យ៉ាង​លឿន បណ្តាល​ឲ្យ​ចោរ​ភ័យ​ស្លន់ស្លោរ រត់​ចេញ​ទៅ​ក្រៅ​​យ៉ាង​លឿន​។​

​ដំបូង​ឡើង ចោរ​នោះ​ព្យាយាម​លោត​ចូល​កន្លែង​គិតលុយ ដើម្បី​រើស​កាំភ្លើង​មកវិញ ប៉ុន្តែ​គេ​មិនអាច​​ធ្វើ​វា​បាន ក៏​បង្ខំចិត្ត​រត់​យករួចខ្លួន​តែម្តង​។​

​បន្ទាប់ពី​ហេតុការណ៍​ប៉ុនប៉ង​ប្លន់​មិនបាន​សម្រេច​នោះ អ្នក​គិតលុយ​បាន​ប្រាប់ថា វា​គ្រាន់តែ​ជា​កាំ​​ភ្លើង​ជ័រ​ប៉ុណ្ណោះ​៕ សុភ័ក្ត្រ

​ប្រភព​៖ Trends zilla

spot_img
×