Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​៖​ប្រព័ន្ធ​ការពារ​ដែនអាកាស​Syria បាញ់​ទម្លាក់​យន្ដហោះ​រុស្ស៊ី​ដោយ​អ​ចេតនា​

spot_img

Reuters​ឱ្យដឹងថា ភាគី​ក្រុង​Washington ជឿជាក់ថា​យន្ដហោះ​យោធា​រុស្ស៊ី​នេះ​ត្រូវបាន​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស​របស់​រដ្ឋាភិបាល​Syria បាញ់​ទម្លាក់​ដោយ​ចៃដន្យ​។​

​Il-20

​តាម​ក្រសួងការពារជាតិ​រុស្ស៊ី យន្ដហោះ​នេះ​បាន​ដាច់​ការទាក់ទង​លើ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ចម្ងាយ​ពី​ឆ្នេរសមុទ្រ​Syria ប្រមាណ​៣៥​គីឡូម៉ែត្រ​។​នៅលើ​យន្ដហោះ​នេះ​មាន​ទាហាន​១៤​នាក់​។ បញ្ជាការ​មូលដ្ឋាន​យោធា​Hmeimim​របស់​Syria បាន​បញ្ជា​ឱ្យ​បើក​យុទ្ធនា​ការរុករក​យន្តហោះ​ដែល​បាត់​ខ្លួន​នេះ​។​

​ទន្ទឹមនេះ​ស្ថាប័ន​ដែនអាកាស​រុស្ស៊ី​បាន​កត់ត្រា​នូវ​កាំជ្រួច​មួយចំនួន​ដែល​ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​នាវា​ពិឃាត​Auvergne របស់​បារាំង​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​តំបន់​ខាងលើ​ដែរ​៕
​លី​សា​

spot_img
×