Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Ukraine បដិសេធ​ការប្រកាស​ថ្មីៗ​នេះ​របស់​រុស្ស៊ី​អំពី​យន្តហោះ MH17

spot_img

​ប្រភពពី​ស៊ីន​ហួ ឱ្យដឹងថា រដ្ឋមន្ត្រី​ការពារជាតិ​Ukraine Stepan Poltorak នៅ​ថ្ងៃទី​១៧​កញ្ញា បានធ្វើ​ការបដិសេធ​ចំពោះ​សេចក្ដីថ្លែងការណ៍​ថ្មី​មួយ​ជុំវិញ​ករណី​យន្តហោះ​Boeing 777 មាន​លេខ​សម្គាល់ MH17 ដែល​បាន​ធ្លាក់​កាលពី​ឆ្នាំ​២០១៤ របស់​ក្រុម​អាកាសចរណ៍​Malaysian Airlines ។​

​រដ្ឋមន្ត្រី​ការពារជាតិ Ukraine Stepan Poltorak

​លោក​Stepan Poltorak ចាត់ទុកថា ការដែល​រុស្ស៊ី​លើកឡើងថា​កាំជ្រួច​បាញ់​ទម្លាក់​យន្ដហោះ​នេះ​ជា​របស់​Ukraine គឺជា​រឿង​«​បោកប្រាស់​»​។​នៅ​ថ្ងៃ​ដដែល​វេលា​មុន​នោះ មេបញ្ជាការ​កងកម្លាំង​កាំជ្រួច​របស់​រុស្ស៊ី​ឧ​ត្ត​ម​សេនីយ៍​ទោ Nikolai Parshin បានធ្វើការ​ប្រកាស​ជា​សាធារណៈ​នូវ​ឯកសារ​បង្ហាញឱ្យឃើញ​កាំជ្រួច​បាញ់​ទម្លាក់​យន្តហោះ​MH17​ត្រូវបាន​ផលិត​នៅ​រោងចក្រ​យោធា​មួយ​ជិត​ក្រុង​មូ​ស្គូ ហើយ​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​Ukraine នា​ឆ្នាំ​១៩៨៦​។​

​ឯកសារ​នេះ​បង្ហាញថា​កាំជ្រួច​ខាងលើ​គឺជា​របស់​កងកម្លាំងប្រដាប់អាវុធ​Ukraine​។​

​គួររំលឹកថា យន្ដហោះ​MH17​កំពុងធ្វើដំណើរ​ពី Amsterdam ទៅកាន់​Kuala Lumpur បាន​ត្រូវ​ធ្លាក់​នៅ​ថ្ងៃទី​១៧​ខែកក្កដា ឆ្នាំ​២០១៤ ក្នុង​តំបន់​ជម្លោះ​នា​ភាគ​បូព៌ា​ប្រទេស​Ukraine ធ្វើឱ្យ​អ្នក​នៅលើ​យន្តហោះ​ទាំងអស់​២៩៨​នាក់​បាន​ស្លាប់​៕

​សូ​យ​ន​

spot_img
×