Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​ពី​ជំងឺ​ទឹកនោមផ្អែម ដោយសារ​បរិភោគ​សូកូឡា​ខ្មៅ និង​ទំពាំងបាយជូរ​ក្រហម​

spot_img

​បុរស​អង់គ្លេស​ម្នាក់​អាយុ ៦៨ ឆ្នាំ បាន​អនុវត្តន៍​របប​ហូប​តម​គួបផ្សំ​សូ​កូ​ឡូ​ខ្មៅ និង​ទំពាំងបាយជូរ ។ ២ ឆ្នាំក្រោយ លោក​សម្រក​ទម្ងន់​បាន​ជិត ២០ គីឡូ ។ វេជ្ជបណ្ឌិត​ឲ្យ​ដឹងថា លោក​មិន​រង​ឥទ្ធិពល​ពី​ជំងឺ​ទៀតឡើយ ។​

​លោក Terry Kemp រស់នៅក្នុង​ទីក្រុង Bristol (​អង់គ្លេស​) ត្រូវ​វិនិច្ឆ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ពេល​ទម្ងន់​ខ្លួន​របស់គាត់​កើនឡើង​ជាង ១០០ គីឡូ ។ ក្នុងការ​ប្រឹងប្រែង​ដោយ​គ្មាន​សង្ឃឹម​ដើម្បី​ទប់ស្កាត់​ជំងឺ​, លោក​បាន​អនុវត្តន៍​វិធី​ហូប​តម​យ៉ាង​តឹងរ៉ឹង គួបផ្សំ​ជាមួយ​សូកូឡា​ខ្មៅ និង​ទំពាំងបាយជូរ​ក្រហម ។ ក្នុង​១​ថ្ងៃ លោក​បរិភោគ​សូកូឡា​មួយ​បន្ទះ ដែល​ផ្ទុក ៨៥% តា​កាវ និង​ទំពាំងបាយជូរ​ក្រហម ៥០០ ក្រាម ។ ២ ឆ្នាំក្រោយ លោក​បាន​ស្រក​ទម្ងន់​ជិត ២០ គីឡូ ហើយ​វេជ្ជបណ្ឌិត​ក៏​រកឃើញថា​លោក​ពុំមាន​កើត​ជំងឺ​ទឹកនោមផ្អែម​ទៀត ។​

​បណ្តា​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​មុនៗ​នេះ បង្ហាញថា ក្នុងកា​កាវ​មាន​ផ្ទុក​សារជាតិ​ចម្រុះ​មួយ​ហៅថា epicatechin monomers ។ វា​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​អាំង​ស៊ុយ​លីន ក្នុង​សរីរាង្គ​ជួប​បញ្ហា​, ដែលជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​នាំ​ដល់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។​

​ក្នុងការ​ស្រាវជ្រាវ​លើស​ត្វ ពួក​អ្នកវិទ្យាសាស្ត្រ​ក៏​រកឃើញថា epicatechin monomer ក៏មាន​ប្រសិទ្ធភាព​បញ្ចុះទម្ងន់ និង​កែប្រែ​ឲ្យ​ប្រសើរឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។​

​ដើម្បី​ទទួលបាន epicatechin monomer អ្នកជំងឺ​ត្រូវ​បរិភោគ​កា​កាវ​ច្រើន ហើយ​ក្នុងកា​កាវ​នោះ​មិនត្រូវ​មាន​ស្ករ​ច្រើន​, ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹង ៕ លី​សា​

spot_img
×