Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អស់ទាស់​ហ្មង​! ស្តី​ឲ្យ​ប៉ូលីស​​ប្រៀបដូច​កូន​ចៅ​ឡើង​កប់ៗ «​អាណា​ទៅ​ស៊ីការ អត់​ឲ្យ​ផឹក ឆ្កួត​សុទ្ធ​…!!»

spot_img

​បុរស​វ័យ​ចំណាស់​ម្នាក់​ចេញ​មកពី​ហូប​ការ​គេ ប៉ុន្តែ ស៊យ​ត្រូវ​ប៉ូលីស​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ត្រូវបាន​ស៊ើបអង្កេត​ពិនិត្យឃើញថា គាត់​កំពុងតែ​បើករថយន្ត​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​គួរ​ឲ្យ​ព្រួយបារម្ភ ។ ប៉ុន្តែ ការឃាត់ខ្លួន​ត្រួតពិនិត្យ​វាស់​ទំហំ​នៃ​ការប្រើប្រាស់​សារជាតិ​គ្រឿង​ស្រវឹង​របស់គាត់ បាន​ប្រែជា​រឿង​កំប្លែង​កូរ​ឡើង​វ៉​ល់​តែម្តង ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ហួសចិត្ត និង​គួរ​ឲ្យ​អស់សំណើច​ជាខ្លាំង តាំងពី​ចាប់ផ្តើម​ចុះ​ពី​រថយន្ត Lexus រហូត​ដល់ពេល​ត្រួតពិនិត្យ ។

​តាមរយៈ​វីដេអូចែករំលែក​ដោយ​គណនី​ហ្វេសប៊ុកឈ្មោះ Peng Ngoun Lim បានបង្ហាញ​ឲ្យ​ឃើញថា បុរស​រូប​នោះបាន​និយាយ​ទៅកាន់​ប៉ូលីស​ប្រៀប​បីដូច​ជា «​កូនចៅ​» របស់គាត់​ថា​៖ «​អាណា​ការ អត់​ឲ្យ​ផឹក​គ្រឿង​ស្រវឹង ឆ្កួត​ចប់​ហើយ​អ្ហា​! ដល់ពេល​ការកូន​ហែង​… បាច់​ផឹក​គ្រឿង​ស្រវឹង​ទេ​អ្ហា​!» ។ ហើយ​មុនពេល​ចុះ​ពី​រថយន្ត គាត់​ក៏បាន​ស្តី​ឲ្យ​ប៉ូលីស​ថា​៖ «​មិនបាច់​គោរព ប្រកាច់​យ​អី​ទេ អា​គោរព​ហ្នឹង គ្រាន់តែ​ជា​កាយវិការ​ប៉ុណ្ណោះ អា​កាយវិការ​ហ្នឹង អា​ញ់​ដឹង​អស់ហើយ អា​ញ់​ចេះ​តាំងពី​ឆ្នាំ​៧៩​ហ្មេ​ស​!» ។

​ខណៈពេល​ដើរ​ចូលដល់​កន្លែង​ត្រួតពិនិត្យ​តេស្ត​វាស់​ទំហំ​គ្រឿង​ស្រវឹង គាត់​ក៏បាន​និយាយ​ម៉ៅ​រ៉ាត់​ឲ្យ​ប៉ូលីស​យ៉ាង​កប់ៗ​គួរ​ឲ្យ​អស់សំណើច​ថា​៖ «​អា​ប្រកាច់​យ មាន​ពួក​អាណា​អត់​ចេះ​ផឹក​ទេ​អ្ហា ពួក​អា​ទាំងអស់​ហ្នឹង ផឹក​តែ​ទាំងអស់​ហ្នឹង អា​ប្រកាច់​យ ធើ​ឯង​គ្រាន់បើ​! អាណា​ស៊ីការ ច្បាប់​កុំ​ឲ្យ​ការ​ពេលយប់​ទៅ ការ​ពេល​ថ្ងៃ​ទៅ​…. !!» ។​

​ទោះយ៉ាងណា អ្វីដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណែ​ត​ទប់​សំណើច​ពុំបាន​ទៀត​នោះ គឺ​ត្រង់​ថា បុរស​រូបនោះ​គាត់​ហាក់ដូចជា​ស្រវឹង​ចេះ ដែល​ប្រហែលជា​គាត់​អាច​ដឹង​វិធី​ចូល​«​ស៊ង​»​ប៉ូលីស ហើយ​ធ្វើជា​ពុំ​ចេះ​ផ្លុំ ព្រោះថា ទោះបី​គាត់​ខំប្រឹង​ផ្លុំ​តាម​ការណែនាំ​របស់​ប៉ូលីស​យ៉ាងណា ក៏​ឧបករណ៍​តេស្ត​គ្រឿង​ស្រវឹង​ពុំ​អាច​ធ្វើបាន​ជោគជ័យ​នោះទេ ដែលជាហេតុ​ ធ្វើ​ឲ្យ​ប៉ូលីស​ទាល់​តម្រិះ​តែម្តង ។​

​តែ​យ៉ាងណាក៏ដោយ យើង​ពុំ​ដឹងថា គាត់​អាច​រួច​ផុតពី​ការផាកពិន័យ​របស់​ស​ម​ត្ថ​កិច្ច ឬ យ៉ាងណា​នោះទេ ៕ ឧ​ត្ត​ម​

spot_img
×