Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​៖ ​អាណាត្តិទី​៦​នេះ យើង​ត្រូវ​រួម​គ្នា​អភិវឌ្ឍ​ន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍​ នៃ​គណៈកម្មការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៨​ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ថ្លែងថាៈ​នៅ​អាណាត្តិទី​៦​នេះ យើង​ត្រូវ​រួម​គ្នា​អភិវឌ្ឍន៏៏​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត ក្នុង​ការទាក់ទាញ​វិនិយោគ រោងចក្រ សហគ្រាស​ជាច្រើន​ទៀត​ឲ្យមាន​នៅ​ខេត្ត​ស្វាយរៀង ដើម្បី​អោយ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​កាត់បន្ថយ ភាពក្រីក្រ បង្កើន​ជីវភាព បាន​មួយ​កំរិត​បន្ថែមទៀត​។​

​ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​លោកជំទាវដឹកនាំ​ក្រុម​ការងារ​ចុះ​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ទាំង​បី​ប្រភេទ​រួមមាន នគរបាល កង​រា​ជាវុ​ធ​ហត្ថ យោធា​នៅ​ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង ។​

ថ្លែង​ក្នុង​ឱកាស​នោះ​លោកស្រី​ក៏​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​អង្គពិធី ហើយក៏​បាន​កោតសរសើ​រ និង​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ បាន​យ៉ាង​ល្អ​ក្នុង​ពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក៏​ដូច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អ​នៅ​មូលដ្ឋាន ក៏ដូចជា​កិច្ចដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ ដែល​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ដ៏​ច្រើន​លើសលប់​ក្នុង អា​ណ្តិ​ទី​៦​នេះ​រហូត​១២៥​អាសនៈ​។​

​លោកស្រី​បាន​បញ្ជាក់ថា  ជ័យជំនះ​ទាំងនេះ​កើត​ចេញ​អំពី​ ៖ ​ទី​១. ការចូលរួម​របស់​បង​ប្អូន​ទាំងអស់គ្នា​ ។ ​ទី​២. គណបក្ស ប្រជាជន​កម្ពុជា​មាន​គោលនយោបាយ​ច្បាស់លាស់ ១១​ចំណុច ដែល​បាន​បម្រើឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ។​ ​ទី​៣. អំពើ​ល្អ និង​ប្រជាប្រិយភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ជាពិសេស សម្តេច​តេជោ ហ៊ុន សែន ទាំង​ក្នុង​ឆាក​ជាតិ និង​ឆាក​អន្តរជាតិ ។

​រដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៦​និង​បន្ត​អភិវឌ្ឍ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​៤​គឺ​ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស​ដែល​ជា​វិស័យ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​អោយ​រីកចម្រើន​។​

​លោកស្រី​ក៏​បាន​សូម​សំណូមពរ​ឲ្យកម្លាំង​ទាំងអស់​ត្រូវ​រួមគ្នា​ធ្វើ​អំពើ​ល្អ និង​ត្រូវ​បម្រើសេវា​សាធារណៈ​ឲ្យបាន​ល្អ និង​ត្រូវយកចិត្ត​ទុក​ដាក់​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​នយោបាយ រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ឲ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​ក៏​ត្រូវ​ទប់ស្កាត់​ឲ្យបាន​នូវ​សកម្មភាព​បងតូ​ច បងធំ និង​ទប់ស្កាត់​នូវ​ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន ដើម្បី​សេចក្តី​សុខ​នៅក្នុង​មូលដ្ឋាន​ក្នុងនោះ​ត្រូវ​អនុវត្ត គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឱ្យ​ទទួលបាន​ជោគជ័យ​។​

​លោកស្រី ម៉ែន សំអន ក៏​បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​និង​ផ្តល់​ជូន​ថវិកា​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​និង​យោធា​ដែល​កំពុុង​សាងសង់​អាគារ​ស្នាក់នៅ​នូវ​ថវិកា​មួយចំនួន ផ្តល់​ម៉ាស៊ីន​កុំព្យូទ័រ ម៉ាស៊ីន​ព្រីនធ័​រមួយ​កំប្លេរ​ផង​ដែរ​៕ ដោយ ៖ វ៉ៃកូ​

spot_img
×