Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​តារាចម្រៀង​ស្រីកូរ៉េ K-Pop ១​ដួង​នេះ​បង្ហោះ​រូបភាព​រង​ការប្រើ​អំពើហិង្សា​យ៉ាង​សាហាវ​ពី​មិត្ត​ប្រុស ធ្វើ​ឲ្យ​អ្នកគាំទ្រ​អាណិត​ខ្លោចចិត្ត​គ្រប់ៗ​គ្នា (​វីដេអូ​)

spot_img

​កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​ស្រី​កូរ៉េខាងត្បូង នាង Hara បាន​បញ្ចេញ​នូវ​រូបភាព​នៃ​ការប្រើ​អំពើហិង្សា​លើ​រាងកាយ​ទាំងមូល​ដ៏​ព្រៃផ្សៃ​មួយ ដែល​នាង​បាន​អះអាងថា វា​ជា​រូបភាព​របស់​នាង​ដែល​បាន​រង​ទទួល​ពី​ស្នាដៃ​មិត្ត​ប្រុស​ចិត្ត​អប្រិយ​របស់​នាង ។​

​ក្នុង​រូបភាព​ជាច្រើន ដែល​ត្រូវបាន​បង្ហោះ​ឡើង Dispatch អតីត​សមាជិក​ក្រុម​តារាចម្រៀង​ស្រី Kara ត្រូវ​បានឃើញ​ជាមួយ​ស្នាម​ជាំ​ទាំង​ដុំៗ នៅ​ពាសពេញ​រាងកាយ​របស់​នាង​គួរ​ឲ្យ​អាសូរ​បំផុត ។​

Hara ក៏បាន​ចែករំលែក​រូបភាព ខណៈ​នាង​ទទួល​ការពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ​ពី​គ្រូពេទ្យ និង​គ្រូពេទ្យ​ឯកទេស​ខាង​ឆ្មេ​ញ​ផងដែរ ។​

​យោងតាម​គ្រូពេទ្យ​របស់​នាងៗ បាន​ហូរឈាម​នៅលើ​ស្បូន​របស់​នាង និង​ទ្វា​មាស បន្ទាប់ពី​ទទួលរង​ការធ្វើ​អំពើហិង្សា​ពី​មិត្ត​ប្រុស​របស់​នាង​ដ៏​សាហាវ​នេះ ដែល​តម្រូវ​ឲ្យ​នាង​ត្រូវ​សម្រាក​ព្យាបាល​ឲ្យ​ជាសះស្បើយ​ក្នុង​រយៈពេល​១​សប្តាហ៍ ។​

​ចំណែក​មិត្ត​ប្រុស​របស់ Hara ដែលជា​អ្នក​រចនា​ម៉ូត​សក់ បាន​អះអាងថា នាង​បាន​ធ្វើបាប​មកលើ​រូបគាត់​កាលពី​ថ្ងៃទី​១៣ កញ្ញា បន្ទាប់ពី​ពាក់​កណ្តាលយប់​មួយ ។​

​នៅក្នុង​ការរៀបរាប់រ​បស់​គាត់ ទៅកាន់​ប៉ូលីស បុរស​រូបនោះ​និយាយថា Hara បង្ក​ឲ្យ​កើតជា​អំពើហិង្សា​ឡើង នៅពេល​គាត់​បាន​ព្យាយាម​ចែកផ្លូវ​គ្នា​ជាមួយ​នាង ។​

Soompi បាន​ដកស្រង់​សម្តី​បុរស​អាយុ ២៧ ឆ្នាំ រូបនេះ​ដែល​បាន​និយាយថា​៖ «​ខ្ញុំ​ជា​អ្នក​ចង់​បែកបាក់​មុន ដោយសារ​បុគ្គ​លិ​ក្ខ​ណៈ​រស់នៅ​ពុំ​ចុះសម្រុង​គ្នា ។ គាត់​នៅបាន​អះអាងថា ករណី​ចោទថា​វា​ជា​អំពើហិង្សា​ទាំងសងខាង គឺ​ពុំមែន​ជាការ​ពិត​នោះទេ​» ។​

​ប៉ុន្តែ នាង Hara បាន​អះអាងថា វា​ជា​អំពើហិង្សា​បង្កឡើង​ទាំងពីរ​នាក់​តែម្តង ៕ ចន្ទី (nextshark)​

 

View this post on Instagram

 

난 이제 일어났또 今 おきたよー@。@

A post shared by 구하라 (@koohara__) on

spot_img
×