Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្ថប្រយោជន៍​របស់​សណ្តែក ចំពោះ​សុខភាព​ម្តាយ និង​ទារក​

spot_img

​​សណ្តែក សំបូរ​ជាតិ​ប្រូតេអ៊ីន និង​ជា​សារធាតុ​ដ៏​សំខាន់ ដែល​ម្តាយ និង​កូន​ត្រូវការ​។ យ៉ាងណាមិញ សូម​ប្រុងប្រយ័ត្ន និង​សង្កេតមើល​កូន​របស់​អ្នក ពីព្រោះ ក្នុង​ករណី​មួយ​ចំនួន សណ្តែក​អាចធ្វើ​ទារក​ឆ្អល់ពោះ តឹង​ពោះ និង​អា​លែ​ក​ស៊ី​។​

១. ជួយ​បង្កើន​ការផលិត​ទឹកដោះ​

សណ្តែក មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ហើយ​ផ្តល់​ថាមពល និង​សារធាតុ​គ្រប់គ្រាន់​សម្រាប់​ម្តាយ និង​កូន​។ វា​ក៏​ជួយ​ឲ្យ​ម្តាយ​ផលិត​ទឹក​ដោះ​បាន​ច្រើន​ផង​ដែរ​។​

២. សណ្តែល​មាន​សារធាតុចិញ្ចឹម​ខ្ពស់​

សណ្តែក ជា​ប្រភេទ​បន្លែ​ល្អ​បំផុត សម្រាប់​ស្ត្រី​ជា​ម្តាយ​។ ក្រៅពី​ប្រូតេអ៊ីន វា​ក៏​មាន​ផ្ទុក​ជាតិ​សង្ក​សី ជាតិ​ដែក ប៉ូ​តា​ស្យូម ហ្វូ​ឡាត និង​ជាតិ​សរសៃ​ផងដែរ​។ វា​ជា​ប្រភេទ​បន្លែ​ល្អ​បំផុត សម្រាប់​ស្ត្រី​កំពុង​បំបៅ​ដោះកូន​។​

៣. គ្រប់គ្រង​ទម្ងន់​ម្តាយ​បាន​ល្អ​

បន្ទាប់​ពី​សម្រាលកូន​រួច អ្នក​គួរតែ​ញ៉ាំ​សណ្តែក​ឲ្យបាន​ច្រើន ប្រសិនបើ​អ្នកថែរក្សា​សម្រស់ និង​ចង់​សម្រក​ទម្ងន់​ប្រកបដោយ​សុវត្ថិភាព​។ ដោយសារ​តែ​វា​មាន​ប្រូតេអ៊ីន​ខ្ពស់ ដូច្នេះ វា​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​ថាមព​ល សម្រាប់​បំពេញ​ការងារ​បានយូរ​។ វា​ក៏​ជួយ​ឲ្យ​ក្រពះ​របស់​អ្នក​ឆ្អែត​បានយូរ ហើយ​មិន​ញ៉ាំ​អាហារ​ផ្សេង​ទៀត​ឡើយ​។

​បើ​កូន​របស់​អ្នក​ធម្មតា ឬ​មិន​លេច​ចេញ​រោគសញ្ញា​អ្វី​ទេ នោះ​គឺ​មានន័យថា ម្តាយ​អាច​ញ៉ាំ​វា​បន្ត​ទៀត​បាន ពីព្រោះ​វា​ពិត​ជា​សំខាន់​ណាស់ សម្រាប់​សុខភាព​ម្តាយ និង​កូន​៕ សុភ័ក្ត្រ

​ប្រភព​៖ flashsante

spot_img
×