Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​ផ្សឹក​ព្រះចៅអធិការ​វត្ត​កំពង់​ក្ដុល​ ​លួច​ទាក់ទង​ជាមួយ​ស្រី​រហូត​មានកូន​

spot_img

​ភ្នំពេញ ​៖ ព្រះចៅអធិការ​វត្ត​កំពង់​ក្ដុល ធ្វើឲ្យ​ខូច​ដល់​តម្លៃ​របស់​ព្រះសង្ឃ នៅក្នុង​ព្រះពុទ្ធសាសនា បែរ​ជា​លបលួច​ទាក់ទង​ជាមួយ ស្ដ្រី​ម្នាក់​រហូត​ក្លែងខ្លួន​ជា​គ្រហស្ថ​និមន្ត​ចេញពី​កុដិ​ទៅ​សឹង នៅក្នុង​ផ្ទះ​ស្រី​ស្នេហ៍ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​ឲ្យ​នគរបាល​ខណ្ឌ​ដង្កោ កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​។

​មន្ត្រីនគរបាល​ខណ្ឌ​ដង្កោ បានឲ្យដឹងថា ព្រះចៅអធិការ​វត្ត​កំពង់​ក្តុល ដែល​ប្រជាពលរដ្ឋ​ឃាត់​ព្រះកាយ​នោះ ព្រះនាម មៀច សុវណ្ណ ព្រះជន្ម​៣៦​ឆ្នាំនេះ គង់នៅ​ក្នុង​វត្ត​កំពង់​ក្តុល ដែល​មាន​តាំង​ស្ថិតនៅ​ភូមិ​ពោធិ៍​រលំ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​នគរបាល​ដដែល បាន​បន្ដថា មុន​ពេល​ឃាត់​ព្រះកាយ​នោះ ប្រជាពលរដ្ឋ​តែងតែ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ព្រះ​អធិការ​វត្ត​កំពង់​ក្ដុល​នេះ មិន​បាន​ប្រកាន់ខ្ជាប់​នូវ​វិន័យ ដ៏​ត្រឹមត្រូវ ហើយ​កំពុង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្ដិយស និង​តម្លៃ​ព្រះសង្ឃ ក្នុង​ព្រះពុទ្ធសាសនា​។ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​បែបនេះ សមត្ថកិច្ច​ក៏​មិនទាន់​ចាត់ទុកថា អ្វី​ដែល​ពលរដ្ឋ​រាយការណ៍​នោះ គឺជា​ការពិត​នោះ​ទេ ទើប​កម្លាំង​សមត្ថកិច្ច និង​អ្នកភូមិ​ខ្វិត​មួយចំនួន​នាំគ្នា​តាមដាន ដោយ​ប្រើ​ពេលវេលា​យ៉ាងយូរ​។ លុះ​មកដល់​យប់​ថ្ងៃកើតហេតុ ទើប​អ្នកភូមិ​ស៊ើប​ដឹង​ថា ចៅអធិការ​អង្គ​នេះ​បាន​ក្លែងខ្លួន​ជា​គ្រហស្ថ និមន្ត​ទៅ​សឹង នៅក្នុង​ផ្ទះ​របស់​ឈ្មោះ ហេង សុខ​ហៀ​ង ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅតាម​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​មាន​ចម្ងាយ​១០០០​ម៉ែត្រ​ពី​វត្ត​កំពង់​ក្ដុល​។​

​មន្ត្រី​នគរបាល​ដដែល បាន​បន្តថា ក្រោយពេល​ស៊ើប​ដឹង​ការពិត ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ខ្វិត បាននាំគ្នា​ទៅ​ចាប់​ឃាត់ខ្លួន ប្រគល់ឲ្យ​សមត្ថកិច្ចន​គ​របាល​ប៉ុស្តិ៍​សាក់​សំពៅ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​នាំ​សង្ឃ មៀច សុវណ្ណ នេះ​មក​ស្នាក់​បណ្តោះអាសន្ន នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ការពារ​សុវត្ថិភាព និង​ទុក​ប្រគល់ឲ្យ​ការិយាល័យ​ធម្មការ និង​ចាត់វិធានការ​តាម​វិន័យ​សង្ឃ​។​

​សូម​ជម្រា​ថា កន្លងមក ព្រះចៅអធិការ​វត្ត​កំពង់​ក្ដុល​នេះ ធ្លាប់​មាន​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​មាន​ប្រពន្ធ និង​សេព​ថ្នាំញៀន ហើយ​ត្រូវ​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម ទើប​ប្រជាពលរដ្ឋ​ប្រហែល​ជាង​២០០​នាក់ កើតទុក្ខ​មិន​សុខចិត្ត នាំគ្នា​តវ៉ា​ម្ដង​រួចមកហើយ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ នៅក្នុង​វត្ដ​កំពង់​ក្ដុល ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​សង្ឃ​ចាប់​ផ្សឹក​ព្រះចៅអធិការ​អង្គ​នេះ​ចេញ​។​

​ក្រុមអ្នកតវ៉ា បាន​លើកឡើង​ថា កាលពី​៣-៤​ឆ្នាំ​មុន​នេះ មានការ​បែកធ្លាយ​ពី​រឿង​ព្រះចៅអធិការ​វត្ដ​កំពង់​ក្ដុល មាន​ប្រពន្ធ​កូន​ម្ដង​រួចមកហើយ ប៉ុន្ដែ​ពុទ្ធបរិស័ទ​មិន​បាន​នាំគ្នា​តវ៉ា​អ្វី​ទេ គ្រាន់តែ​បាន​ពិភាក្សា​ជាមួយ​គណៈកម្មការ​វត្ដ ស្នើសុំ​ឲ្យ​ព្រះ​ចៅអធិការ​វត្ដ​សឹក​ចេញទៅ​។ ប៉ុន្តែ​ក្រោយមក ព្រះចៅអធិការ​វត្ដ​កំពង់​ក្ដុល បាន​ប្រាប់​គេឯង​ថា មិនបាច់​មាត់ក​អ្វី​ទេ ចាំ​ស្ងាត់​ព្រះអង្គ​នឹង​សឹក ដោយ​ខ្លួនឯង​។​

​ប្រភព​ព័ត៌មាន​ដដែល បាន​បន្តថា ចាប់តាំងពី​ពេលនោះ​មក ពុទ្ធបរិស័ទ​ទាំងអស់ ចេះ​តែ​រង់ចាំ​មើល មិនឃើញ​ព្រះចៅអធិការ​អង្គ​នេះ​លា​ចាក​សិក្ខាបទ​។ លុះ​ក្រោយមក​ទៀត ពុទ្ធបរិស័ទ​រស់នៅ​ក្បែរ​វត្ដ​កំពង់ក្ដុល បានឃើញ​ឃ្លីប​វីដេអូ​ដែល​បង្ហោះ តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ដោយ​ព្រះ​ចៅអធិការ​វត្ដ​កំពង់​ក្ដុល​ចាក់​ចម្រៀង​ឲ្យ​កូនស្រី​រាំ ហើយ​ប្រឡែង​គ្នា​លេង​។ ក្រៅពីនេះ​ពួកគាត់​ឃើញ​ឃ្លីប​វីដេអូ របស់​ព្រះចៅអធិការ ប្រើប្រាស់​ថ្នាំញៀន​ថែម​ទៀត ទើប​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ មានការ​ខឹងសម្បា​យ៉ាងខ្លាំង ក៏​នាំគ្នា​មក​តវ៉ា​នៅ​ក្នុង​វត្ដ​កំពង់​ក្ដុល តែម្ដង ដើម្បី​ស្នើសុំ​ឲ្យ​គណៈកម្មកា​វត្ដ ចាប់​ផ្សឹក​ព្រះចៅអធិកា​វត្ដ​នេះ​ចេញ​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ទើប​បែកធ្លាយ​រឿងរ៉ាវ​ដ៏​អាស្រូវ​នេះ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់ខ្លួន ប្រគល់ឲ្យ​សមត្ថកិច្ច​តែ​ម្ដង​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

     

spot_img
×